យោងតាមរបាយការណ៍របស់ Google បង្ហាញថា ជនជាតិវៀតណាមចាប់អារម្មណ៍ធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ស្របពេលតម្លៃសំបុត្រយន្តហោះនៅប្រទេសវៀតណាមកើនឡើងខ្ពស់ ។ របាយការណ៍នេះបង្ហាញថា តៃវ៉ាន់ គឺជាគោលដៅទេសចរណ៍ទី១ ដែលជនជាតិវៀតណាមបានស្វែងរកច្រើនបំផុត បន្ទាប់មក គឺប្រទេសថៃ និងតំបន់អឺរ៉ុប ស្ថិតក្នុងលំដាប់ទី២ និងទី៣ ។Vietnamese | Cosumnes River College

បើតាមរបាយការណ៍របស់ការិយាល័យទេសចរណ៍ជាតិវៀតណាមបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់តុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរវៀតណាមរហូតដល់៣៣ម៉ឺន២ពាន់នាក់បានធ្វើដំណើរទៅកម្សាន្តនៅតៃវ៉ាន់ ។ ចំនួននេះប្រហាក់ប្រហែលគ្នានឹងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដែលស្មើចំនួន៤០៥.៤០០នាក់ (ស្មើជាង៤០ម៉ឺននាក់) នៅឆ្នាំ២០១៩ ។

ចំណែកប្រទេសថៃបានទទួលភ្ញៀវទេសចរវៀតណាមចំនួន៩០ម៉ឺននាក់ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ឬជិតទ្វេដងនៃចំនួនភ្ញៀវទេសចរថៃដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ។

ខាងក្រោមនេះ គឺជាតំបន់ទេសចរណ៍ចំនួន១០ ដែលជនជាតិវៀតណាមស្វែងរកច្រើនបំផុត រួមមាន ៖

១-តៃវ៉ាន់Why Taiwan thinks it's a poor loser when it's actually a  success|Insight|2023-08-16|web only២-ប្រទេសថៃThailand - What you need to know before you go – Go Guides៣-តំបន់អឺរ៉ុបThe 15 prettiest places in Europe | CN Traveller
៤-ទីក្រុង Ha Sang ៖ ស្ថិតនៅតំបន់ខ្ពង់រាបខាងជើងនៃប្រទេសវៀតណាមFeatures of Ha Long - the city directly under the largest province in  Vietnam - Vietnam Insider ៥-ទីក្រុង Can Tho ៖ ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងល្បីល្បាញពីផ្សារបណ្តែតទឹកCần Thơ - Wikipedia ៦-កោះបាលី ប្រទេសឥណ្ឌូណេស៊ីTop 7 Reasons To Visit Bali៧-ប្រទេសសិង្ហបុរីSingapore - What you need to know before you go – Go Guides ៨-កោះ Phu Quoc (កោះត្រល់) ៖ ស្ថិតនៅភាគខាងត្បូងវៀតណាម បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់កោះ Phu Quoc បានធ្លាក់ចុះ ហើយធ្វើឱ្យការតភ្ជាប់ផ្លូវធ្វើដំណើរទៅកាន់កោះនេះត្រូវផ្អាក ។Phu Quoc: Best things to do in Vietnam's top island getaway | CNN៩-កោះ Phung ៖ គឺជាកោះមួយសម្បូរផ្លែឈើជាច្រើនប្រភេទ ជាពិសេស ផ្លែដូង រួមទាំងអាហារឆ្ងាញ់ៗរបស់ជនជាតិវៀតណាមរស់នៅតំបន់អាគ្នេយ៍ Phung Islet១០-ទីក្រុង Buon Ma Thuot ៖ គឺជាទីក្រុងដ៏ធំបំផុតស្ថិតក្នុងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ឬត្រូវបានគេហៅឈ្មោះថា «ទីក្រុងកាហ្វេ» ៕Buon Ma Thuot Vietnam: A comprehensive travel guide

ប្រភព ៖ AEC connect