ដូចមហាជនជ្រាបហើយថាអ្នកជំនួញអនឡាញ និងជាថៅកែពេជ្រ ទ្រី ដាណា សម្រេចចិត្តចូលរោងជ័យជាមួយអតីតម៉ូដែលសង្ហា លោក រស់ រាជ្ជសាល មានភ្ញៀវកិត្តិយសចូលរួមសុទ្ធតែតារាល្បីៗជាច្រើនរូប រួមទាំងអ្នកជំនួញអនឡាញល្បីៗផងដែរ។ ក្រោយរៀបការប្រមាណ១០ថ្ងៃពេលនេះ ស្វាមីលោកស្រី ទ្រី ដាណា បានទទួលតំណែងអគ្គនាយកក្រុមហ៊ុនគ្រប់គ្រងជំនួញវាល់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW2bSlJmFyZZvWuf2Isn_fHbJeik4Ea52ii7Ff5a2xuC-IXP7tjkAiVv53plGrn9GZrDa0tYprfOEvbfy9lWr7hD0lw4SkuzM3tSuPQXkwKRzs2UpPpDYh5EiGfj84SieNkXrDWcsInGcYt35xQqMO1-1Oc2C8YMuxwp6nsMZqNmUKKTEuusffS6QgUW8/s2048/image_2023-12-13_15-01-39.png

នៅថ្ងៃទី១៣ ធ្នូ នៅលើបណ្តាញសង្គមលោកស្រី ទ្រី ដាណា បានបង្ហោះអមអរស្វាមីក្នុងឱកាសទទួលតំណែងជាអគ្គនាយកក្រុមហ៊ុន។ ក្នុងសំណេរនោះ លោកស្រី ទ្រី ដាណា ថា «
ថ្ងៃនេះបងសាល ឡើងកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ហើយ សូមអបអរសាទរប្ដីសម្លាញ់ សូមអរគុណបង ដែលមកជួយការងារអូនគ្រប់បែបយ៉ាង។ ជូនពរបងបានសម្រេចគ្រប់ភារកិច្ចការងារ។ ក្រុមហ៊ុន ដាណា ទ្រី នឹងមានអ្វីថ្មីកាន់តែច្រើន ហើយនាំយកភាពជោគជ័យជូនបងប្អូនទាំងអស់គ្នា។ យើងទាំង២នាក់ រួមដៃគ្នាដើម្បីដឹកនាំក្រុមហ៊ុនអោយរីកចម្រើនទៅមុខកាន់តែខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOD1cs8oXv5NSBAgipqBbNdwyC8o0bycu-H7DQyp_Lxe5tMF7GFJfyPo6lnxHvrCDAosYQzLbfaFQdJWbnVm32ycC0tT9aPcps7a6cf7f5YdnhvYr3B5y4pLop3smcjUYfd9StyuefkWBast0UGXwlQQFKzHXnrLgShuHolrvTXPIqmYZIgSbAaizUitM/s2048/image_2023-12-13_15-04-15.png

ដំណឹងដែលលោក រស់ រាជ្ជសាល ឡើងកាន់តំណែងជាអគ្គនាយកនេះមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមអមអរសាទរទៅដល់អតីតម៉ូដែលរូបនេះផងដែរ។

តាមរយៈវីដេអូមួយ លោកស្រី ទ្រី ដាណា បាននិយាយថាខ្លួនមិននឹកស្មានថា ស្វាមីខ្លួនពូកែខាងរកស៊ីនោះទេ បន្ទាប់ពីលោក រស់ រាជ្ជសាល បង្ហោះវីដេអូបែបកំប្លែងប្រូម៉ូតផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv4ULWTX8De3MtkoeYIK5Jzm1Rf2elTjkYiVgXafflHVfhu9K7yp3KoR1IuD2DUMP_kGwDYR9uvB7exdpylU5RGYFtlfbyoOOXyWpXgtDM32JiW05A0OmBo1abawCIYxQOdRjkHNG6rDNthhbPfMtmWACWlj1P3aQFnLAoTrX-dotMVSY2RVo2zxDxVHk/s2048/image_2023-12-13_15-01-41.png

គូសបញ្ជាក់ថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានចូលរោងការតាមប្រពៃណីដោយរៀបចំយ៉ាងអធឹកអធមកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីរៀបការរួចអ្នកទាំងពីរបានចំណាយពេលវេលាទៅខេត្តព្រះសីហនុ និងសៀមរាប ហើយក៏មិនភ្លេចឆ្លៀតliveលក់ផលិតផលរបស់ខ្លួនឡើយ។ ជាពិសេស គូស្វាមីភរិយាមួយគូនេះរៀបការរួចកាន់តែផ្អែមល្ហែមលើសមុនទៅទៀតជីវិតពោរពេញដោយសុភមង្គលតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8347GeB8G4WzsGecQQ6m_6mqfahYPQIiEE_IG2Kw6C2nJEfN44lHBcHxKGVLrRdkVRXXfL4pU6b1mzcFjnGaWoAXloSk0dZsA0LR-452tD0zaek42epX8_-2cQCxp6WTyOHGlSkICn_Hkaum-dPyYeQU9-4DmQaSI0XzKu8AUamjX-odyh6ILURPVMfk/s2048/image_2023-12-13_15-01-41%20(2).png