វាជាប្រវត្តិសាស្រ្តថ្មីមួយនិងជាគំរូដល់កូនខ្មែរគ្រប់រូប ស្ត្រីខ្មែរម្នាក់ដែលត្រូវបានគេស្គាល់ថា ចុងភៅណាក់ កាលពីពេលថ្មីៗនេះបានទទួលពានរង្វាន់អូស្ការ តាមរយៈស្នាដៃនិពន្ធសៀវភៅមុខម្ហូបខ្មែរប្រចាំព្រះបរមរាជវាំង មានចំណងជើងថា«សោយ SAOY» ដែលត្រូវបានជាប់ជាសៀវភៅមុខម្ហូបល្អបំផុតដាច់គេឆ្នាំ២០២៣ ក្នុងចំណោមសៀវភៅមុខម្ហូបល្អផ្សេងៗទៀតមកពីជាង២០០ប្រទេសលើពិភពលោក។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅឯប្រទេសអារ៉ាប់ប៊ីសាអូឌីតបានលេចនូវវត្តមានកូនខ្មែរមួយរូបនៅលើឆាកអន្តរជាតិ គឺអ្នកនាង រស់ រតនៈ ហៅថាចុងភៅណាក់ ប្រធានមណ្ឌលសិល្បៈម្ហូបអាហារខ្មែរ ដោយអ្នកនាងបាននាំយកសៀវភៅមួយក្បាលរាយនាមមុខម្ហូបខ្មែរចំនួន៦០មុខប្រចាំនូវក្នុងព្រះបរមរាជវាំង ទៅឲ្យគណៈកម្មាការ Gourmand Award ធ្វើការវាយតម្លៃ រហូតទទួលបាននូវលទ្ធផលស្ទើរតែមិននឹកស្មានដល់ថា សៀវភៅមួយក្បាលនេះត្រូវបានជ្រើសរើសជាសៀវភៅមុខម្ហូបល្អដាច់គេក្នុងចំណោមសៀវភៅមុខម្អូបល្អៗទាំងអស់នៅលើពីភពលោក។No photo description available.

តាមរយៈការអះអាងរបស់អ្នកនាងរស់ រតនៈបានបង្ហាញថា សៀវភៅ«សោយ‍»ដែលជាស្នាដៃនិពន្ធរបស់អ្នកនាងអាចយកឈ្នះសៀវភៅមុខម្អូបល្អផ្សេងៗ រហូតទទួលបានពានរង្វាន់ពិភពលោកបែបនេះ គឺទទួលតាមរយៈ៣ផ្នែកសំខាន់ៗគឺ ទី១បានលើផ្នែក Over Best Cook Book គឺមានន័យថានៅក្នុងចំណោមប្រទេសដែលការបោះពុម្ពដោយខ្លួនឯង។ ទី២ គឺ Best in Region មានន័យថាសៀវភៅមុខម្ហូបល្អបំផុតនៅក្នុងតំបន់អាស៊ី។ និងពិសេសជាងគេទី៣នោះគឺ Gastro diplomacy ការប្រើប្រាស់ម្ហូបអាហារជាកម្លាំងទន់ដើម្បីផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌តាមរយៈការចម្អិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_6T3fqadFeO36U1Q2ygwE6tSQLiU0yYmeKWGIHpyg7AKRVCGHI92KA4m2N8RaQ0k_-nds_Hzy-oH2kyOdvnBFs5dIPqq5H14ARTu3EVQhd7WwwvEnOX4OZlvdO6pSjJl0ZUzi8PBQuAdZbVWJYcpC0kLc-hCERz3gIFb1c9WwtaQbOope1y1Lvni7VRU/s1280/photo_2023-12-01_11-49-16.jpg

គួរបញ្ជាក់ផងដែរថា សៀវភៅ«សោយ SAOY» គឺបានបោះពុម្ពទាំងជាភាសាខ្មែរនិងភាសាអង់គ្លេស នៅក្នុងសៀវភៅនោះផងដែរគឺបានរៀបរាប់យ៉ាងលម្អិតពីម្ហូបអាហារ ដែលហៅថា «ព្រះក្រយ៉ា» របស់ខ្សែរាជវង្សខ្មែរនៅក្នុងព្រះបរមរាជវាំង ចន្លោះឆ្នាំ១៩៥០¬ដល់១៩៧០ ដែលបានចងក្រងទុកយ៉ាងល្អបំផុតដោយ សម្តេចព្រះរាជកន្និដ្ឋា-នរោត្តម-រស្មីសោភ័ណ ដើម្បីបន្សល់ទុកឲ្យខ្មែរជំនាន់ក្រោយនិងពិភពលោកទាំងមូល។ សៀវភៅនេះផងដែរ គឺបានសបញ្ជាក់ពី រសជាតិ ភាពប្រណិត ភាពច្នៃប្រឌិត ក៏ដូចជារួមបញ្ចូលពីសិល្បៈរប្បធម៌ របៀបចម្អិនព្រះក្រយ៉ាទាំង៦០មុខក្នុងព្រះបរមរាជវាំង ព្រមជាទាំងបានរៀបរាប់នូវគ្រឿងផ្សំ និងរូបថតនៃមុខម្ហូបនីមួយៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSgcf22mobLbfvHRdSOgKmx8rP051ltccpPUrr1vNubgOXEJNMKavgFCw1c_GJbBCNPt8WT2tpuYn-BZyRt4NFyE4dslzfAtp9dEqfKuoUZ3nhIteqO1nRmjO29v6zQQ-ZJPtPSX_2TrkDCpSnI4fwR0-5N1BPUo8CjwG7g_F9lCql1m1OjArbDbi4kA8/s1280/photo_2023-12-01_11-49-18.jpg

ទំាងនេះហើយគឺជាមោទនភាពរបស់ជាតិខ្មែរ ដូច្នេះក្នុងនាមយើងជាកូនខ្មែរគ្រប់រូបគួរតែចូលរួមផ្សព្វផ្សាយនិងបន្តលើកស្ទួយសិល្បៈវប្បធម៌របស់យើង ក៏ដូចជាធ្វើការគាំទ្រឲ្យបានច្រើនបន្ថែមទៀតតាមរយៈសៀវភៅ «សោយ SAOY» ដែលជាស្នាដៃនិពន្ធរបស់ស្ត្រីខ្មែរដ៏គួរឲ្យគោរពកោតសរសើរមួយរូបនេះផងដែរ៕