ប្រទេសថៃ ៖ លោក Phongphon Yodmuangcharoen អ្នកនាំពាក្យក្រសួងថាមពលថៃលើកឡើងថា តម្លៃអគ្គិសនីចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤ គឺមិនលើសពី៤,២០បាតក្នុង១គីឡូវ៉ាត់ ។ តួលេខនេះជាតួលេខដែលបានស្នើសុំ ចំណែកតម្លៃអគ្គិសនីជាក់ស្តែង គឺអាស្រ័យលើផ្នែកគ្រប់គ្រងរបស់ក្រសួងថាមពល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។Constructing Power in Malaysia - Construction Plus Asia

លោក Phongphon លើកឡើងថា ៖ «លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលបានជំរុញឱ្យក្រុមការងារស្វែងរកវិធីបញ្ចុះតម្លៃអគ្គិសនីឱ្យពលរដ្ឋនៅទូទាំងប្រទេស ហើយលោកនឹងព្យាយាមធ្វើឱ្យតម្លៃអគ្គិសនីធ្លាក់ចុះច្រើនជាងនេះទៀត ។ ហេតុនេះ តម្លៃអគ្គិសនីអាចស្មើប្រមាណ៤,២០បាតក្នុង១គីឡូវ៉ាត់ តាមរយៈការប្រើប្រាស់វិធានការជាច្រើនដើម្បីជួយសម្រួលតម្លៃអគ្គិសនីនៅប្រទេសថៃ» ។

លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលបានបញ្ជាក់ថា ពលរដ្ឋថៃទាំងអស់ដែលប្រើប្រាស់អគ្គិសនីមិនចាំបាច់ទទួលបន្ទុកបង់ថ្លៃអគ្គិសនីខ្ពស់ រហូតដល់វិលមុខនោះទេ ។ គម្រោងបញ្ចុះតម្លៃអគ្គិសនីជូនពលរដ្ឋ ក្នុងគោលបំណងកុំឱ្យប្រឈមមុខនឹងការប្រតិកម្មក្រោយពិធីបុណ្យចូលឆ្នាំសកលនាពេលខាងមុខ ។OERC Says Electricity Rate Measures Require Formation of New Government

ទោះយ៉ាងណា វិធានការនេះគ្រាន់តែជាការជួយសម្រាលបន្ទុកក្នុងជីវភាពរស់នៅរបស់ពលរដ្ឋប៉ុណ្ណោះ ។ ក្រសួងថាមពលបញ្ជាក់ថា ការកែលម្អរចនាសម្ព័ន្ធឧស្ម័នធម្មជាតិ គឺជាកត្តាចម្បងពាក់ព័ន្ធនឹងការបញ្ចុះតម្លៃអគ្គិសនី ហើយវានឹងគាំទ្រថាមពលអគ្គិសនីស្អាតរយៈពេលយូរបន្តទៀត ៕