ថ្លែងនៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គីសនី តាតៃលើ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះរដ្ឋាភិបាលត្រៀមថវិកាចំនួន ១០០លានដុល្លារ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាពីការចំណាយទៅលើថ្លៃភ្លើងខ្ពស់។May be an image of 6 people and text

សម្តេចបានមានប្រសាសន៍ថា មានប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះគឺកំពុងតែដំឡើងថ្លៃអគ្គីសនីខ្លាំងណាស់ ជាក់ស្តែងដូចជានៅប្រទេសសិង្ហបុរី និងអង់គ្លេសជាដើម។ ប៉ុន្តែបើក្រឡេកមកមើលកម្ពុជាវិញ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺនូវតែរក្សាបានតម្លៃភ្លើង មិនឡើងថ្លៃ ថែមទាំងបានធានានូវការទម្លាក់ថ្លៃភ្លើងមួយចំនួនទៀត ដូចជាការលើកឡើងរបស់ឯកឧត្តមកែវ រតនៈ ក៏ដូចជាទម្លាក់ថ្លៃភ្លើងលើកទឹកចិត្តរយៈពេល៣ខែសម្រាប់ឧស្សាហកម្មមួយចំនួន។ ក្នុង១ឆ្នាំៗគឺរដ្ឋខាតមិនស្ទើរនោះទេ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំនេះក៏បានគ្រោងទឹកប្រាក់ចំនួន១០០លានដុល្លារបន្ថែមទៀតដើម្បីឧបត្ថម្ភធន ក្នុងគោលបំណងទប់ថ្លៃភ្លើង ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងតម្លៃទាប គឺរដ្ឋសុខចិត្តខាតដើម្បីប្រជាពលរដ្ឋបានថ្លៃភ្លើងថោក។May be an image of 1 person

ម៉្យាងវិញទៀត សម្តេចបានសង្កត់ធ្ងន់ទៅលើអាទិភាព២សំខាន់គឺ ទី១គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ មិនឲ្យពួកយើងមានការលំបាកដោយសារតែថ្លៃភ្លើងឡើងខ្ពស់ដូចជាប្រទេសជិតខាងមួយចំនួន។ និងទី២ គឺជួយរក្សាលំនឹងនិងស្ថេរភាពការអភិវឌ្ឍសេដ្ឋកិច្ចតាមវិស័យផ្សេងៗ មានន័យថាប្រសិនបើថ្លៃភ្លើងថោកនឹងជួយឲ្យវិស័យទាំងនោះដំណើរការបានល្អ ជាពិសេសគឺក្នុងដំណាក់កាលឆ្លងរាតត្បាតនិងបច្ចុប្បន្ននេះ ដែលជាលំបាក នេះហើយដែលយើងហៅថាជាគោលនយោបាយត្រឹមត្រូវ៕Tiada huraian foto disediakan.