បរទេស៖ សហរដ្ឋអាមេរិកបានអនុម័តផែនការផ្តល់គ្រាប់បែក SPICE ដែលមានតម្លៃ ៣២០ លានដុល្លារទៅដល់អ៊ីស្រាអែល ខណៈដែលសង្រ្គាមជាមួយក្រុមហាម៉ាស់នៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា។US plans precision bombs transfer to Israel -source | Reuters

យោងតាមគេហទំព័រ Forbes ដែលបានរាយការណ៍នៅថ្ងៃទី៦ ខែវិច្ឆិកាថា ប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យសហគ្រាសការពារជាតិ Rafael USA កែសម្រួលកិច្ចព្រមព្រៀងជំនួយបច្ចេកទេសរបស់ខ្លួនជាមួយក្រុមមេ Rafael Advanced Defense Systems ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីធ្វើការផ្ទេរគ្រាប់បែក SPICE ចំនួនមួយគ្រាប់ ប្រគល់ជូនក្រសួងការពារជាតិអ៊ីស្រាអែលដើម្បីប្រើប្រាស់។U.S. Plans $320 Million Weapons Transfer to Israel as Gaza Toll Mounts - WSJ

SPICE គឺជាប្រភេទគ្រាប់បែកដែលបង្កើតឡើងដោយអ៊ីស្រាអែល នឹងត្រូវបានគេយកទៅជំនួសគ្រាប់បែក JDAM របស់អាមេរិក។ លក្ខណៈពិសេសរបស់គ្រាប់បែក SPICE គឺវាប្រើក្នុងចង្កោមឧបករណ៍រុករកដែលបំពាក់ដោយផ្កាយរណប និងឧបករណ៍ស៊ើបអង្កេតអុបទិក រួមជាមួយអេឡិចត្រូនិក។US allegedly to send $320M in weapons to Israel - TeleTrader.com

ដូច្នេះ សហគ្រាសការពារជាតិ Rafael USA ក៏ទទួលខុសត្រូវក្នុងការផ្តល់ឱ្យកងទ័ពអ៊ីស្រាអែលនូវឯកសារបច្ចេកទេស ការគាំទ្រការប្រមូលផ្តុំ និងការសាកល្បងអាវុធទាំងនេះផងដែរ។ ហេតុនេះហើយ សភាអាមេរិកនឹងមានពេល ៣០ ថ្ងៃដើម្បីសម្រេចថាតើត្រូវរារាំងកិច្ចព្រមព្រៀងនេះឬអត់? ប្រសិនបើគ្មានការប្រឆាំងពីសភាទេ កិច្ចព្រមព្រៀងនឹងត្រូវបង្ហាញដល់ប្រធានាធិបតី Joe Biden ដើម្បីអនុម័ត។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្រសួងការបរទេសអាមេរិក និងក្រសួងការពារជាតិ ក៏ដូចជាមន្ត្រីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះឱ្យច្បាស់លាស់នោះទេ៕Israel-Hamas war: List of key events, day 5 | Israel-Palestine conflict  News | Al Jazeera