រំលងអស់រយៈពេល២០ឆ្នាំហើយ ដែលរបាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ចង់ដឹងពីប្រវត្តិ របាំព្រះរាជទ្រព្យទេ ? – Popular Magazine

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈ ទេវៈ) មួយដែលមានវ័យ ចំណាស់ដ៏យូរលង់ណាស់មកហើយ នៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាពនៅកម្ពុជា។No photo description available.

របាំនេះជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយ វិការក្បាច់ និង មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។No photo description available.របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖

• តួនាង (ស្រី)
• តួនាយរង (ប្រុស)
• តួយក្ស (សភាវៈអាក្រក់)
• តួស្វា (សត្វ)

ដោយតួអង្គនីមួយៗមានលក្ខណៈ និង មានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និង កាយវិការផ្ទាល់ខ្លួនផងដែរ៕