មង្គលការជាង១០០តុ តែបែរជាគ្មានភ្ញៀវណាម្នាក់មកចូលរួមទាល់តែសោះ វាគឺជារឿងដែលហួសចិត្តមិននឹកស្មាន តែវាជាការពិត ខណៈនៅកម្ពុជារដូវរៀបអាពាហ៌ពិពាហ៌បានមកដល់ហើយ សូមនឹកពិនិត្យមើលសកម្មភាពរបស់យើងកន្លងមកជាមុនផង កុំអោយផុងខ្លួនក្នុងបំណុលព្រោះរឿងរៀបការដូចរឿងខាងក្រោមនេះ។

មង្គលការនៅក្នុងភូមិជនបទតូចមួយ ក្នុងខេត្ត Guizhuo ភាគនារតីនាប្រទេសចិន បានប្រារព្ធធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីអបអរសារទដល់គូរស្វាមីភរិយាថ្មី ដែលមានចំនួនជាង១០០តុ ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល អាម៉ាស់ និងភាពងឿងឆ្ងល់បំផុតនោះគឺ អ្នកភូមិណាម្នាក់មកចូលរួមនៅក្នុងពិធីមង្គលការនោះទេ។งานแต่ง

ពិធីមង្គលការដ៏អភ័ពនេះ ទទួលបាននូវការចាប់អារម្មណ៍និងមតិរិះគន់ជាច្រើននៅលើបណ្តាញសង្គមចិននាពេលថ្មីៗនេះ ដែលមានគ្រួសារចិនមួយបានប្រារព្ធពិធីមង្គលការឲ្យកូនៗរបស់ពួកគេ។ តាមការឲ្យដឹងអ្នកដែលរស់នៅក្នុងភូមិនោះបាននិយាយថា តាមប្រពៃណីអញ្ជើញភ្ញៀវកិត្តិយសដើម្បីចូលរួមក្នុងពិធីផ្សេងៗដូចជាពិធីមង្គលការជាដើម ដោយការអញ្ជើញធ្វើឡើងដោយគ្រាន់តែប្រើមាត់សម្រាប់ហៅតែប៉ុណ្ណោះគឺគ្មានលិខិតអញ្ជើញត្រឹមត្រូវនោះទេ។ ដូច្នេះទើបធ្វើឲ្យក្រុមគ្រួសារនោះមិនទទួលបាននូវលទ្ធផលដូចជាការរំពឹងទុករបស់ពួកគេ។

នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេនោះ គឺឃើញថាបានរៀបចំតុបតែងឡើងយ៉ាងប្រណិត ហើយមានតុចំនួនជាង១០០តុដាក់តម្រៀបគ្នានៅក្នុងទីធ្លាយ៉ាងទូលាយដើម្បីរងចាំស្វាគមន៍ភ្ញៀវកិត្តិយស។ ប៉ុន្តែផ្ទុយទៅវិញ គឺមានតែសាច់ញាតិបងប្អូនខាងកូនកំលោះក្រមុំមួយចំនួនតូចប៉ុណ្ណោះដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធី ខណៈគ្មានវត្តមានរបស់អ្នកភូមិណាម្នាក់ចូលរួមនៅក្នុងកម្មវិធីនោះឡើយ។ នេះគឺពិតជាបានបង្ហាញពីបរិកាសដ៏ស្រងោចស្រងែងមួយរបស់ពិធីមង្គលនេះ ខណៈកូនក្រមុំកូនកំលោះកំពុងរង់ចាំភ្ញៀវយ៉ាងរន្ទះសារបំផុត។งานแต่ง

ម៉្យាងវិញទៀត ការដែលក្រុមគ្រួសាររៀបចំមង្គលដ៏ធំបែបនេះ តែបែរជាគ្មានភ្ញៀវណាម្នាក់មកចូលរួមនោះគឺអាចដោយសារតែ គ្រួសារខាងកូនកំលោះគឺជាអ្នកទីក្រុងដែលទើបផ្លាស់មករស់នៅនិងរៀបចំពិធីក្នុងជនបទ។ យ៉ាងណាមិញ គ្រួសារនេះគឺមិនដែលបានមករួមក្នុងកម្មវិធីនិងធ្វើសកម្មភាពផ្សេងៗនៅជាមួយនឹងអ្នកភូមិនៅទីនោះទេ ទើបជាហេតុបណ្តាលឲ្យអ្នកភូមិនៅទីនោះមិនចូលរួមពិធីមង្គលការរបស់ពួកគេវិញដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិលើកឡើងជាច្រើននៅលើបណ្តាញសង្គមដោយមានអ្នកមួយចំនួនបាននិយាយថា ដោយសារតែពួកគេមិនបានទៅចូលរួមក្នុងពិធីមង្គលផ្សេងៗរបស់អ្នកស្រុក ចុះរំពឹងអីឲ្យអ្នកស្រុកមកចូលរួមក្នុងពិធីរបស់ពួកគេវិញនោះ។ ខណៈអ្នកខ្លះទៀតក៏បានលើកឡើងរួមជាមួយនឹងមតិណែនាំទៅកាន់ម្ចាស់ដើមការ ដោយលើកឡើងថា គួរតែចែកម្ហូបអាហារដែលនៅសល់ទាំងអស់ទៅឲ្យអ្នកភូមិដែលរស់នៅទីនោះ បើទោះបីជាគេមិនបានមកចូលរួមក្តី គឺដើម្បីបង្កើតនូវទំនាក់ទំនងល្អក៏ដូចជាពង្រឹងនូវចំណងមិត្តភាព និងចៀសវាងមិនឲ្យរឿងបែបនេះកើតឡើងម្តងទៀតនាថ្ងៃខាងមុខ៕