ប្រទេសថៃ ៖ អ្នកប្រើប្រាស់កម្មវិធី TikTok ម្នាក់នៅប្រទេសថៃបានបង្ហោះរូបភាពការធ្វើពិធីបើកភ្នែកសំណាកសត្វកញ្ជ្រោងកន្ទុយ៩ នៅកន្លែងសក្ការៈបូជាគ្រូកាយកែវ ដើម្បីឱ្យពលរដ្ឋថៃមកក្រាបសំពះ ។ អ្នកបង្ហោះរូបភាពនេះអះអាងថា រូបសំណាកសត្វកញ្ជ្រោង គឺជាវត្ថុស័ក្តិសិទ្ធិដែលធ្វើឱ្យអ្នកគោរពមានសេចក្តីមេត្តា និងមន្តស្នេហ៍ ។ ហេតុនេះ ធ្វើឱ្យមានសំណួរជាច្រើនលើកឡើង ជាពិសេស អ្នកមានជំនឿទៅលើសាសនាព្រះពុទ្ធ ។

កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មាន 3Plus News បានធ្វើដំណើរទៅកាន់វត្តសួនកែវ ស្ថិតនៅស្រុកបាងញ៉ៃ ខេត្តនុនថៈបុរី ប្រទេសថៃ ដើម្បីសាកសួររឿងរ៉ាវនេះជាមួយព្រះសង្ឃព្រះនាម Phayom Kanlayano ជាចៅអធិការវត្តសួនកែវ ហើយព្រះអង្គមានសង្ឃដីកាថា តើវាជាវត្ថុស័ក្តិសិទ្ធិពិតប្រាកដតាមការលើកឡើង ឬជាការបង្កើតអបិយជំនឿ និងជាជំនឿខុស ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh0Pwd2LOn-q4bEun9mpPDNqYaSmiFlVLDxcH0O85L5uiT4fW4okDmC-e9Z9FLMGCMenO9ssLJmcZwqRjsNzVnOcfHAKuAjlmuAzavyHe1YAvW4O_14g2jH4uKFWDgKqBiTZfReVzihKrjr4q-5g2cY_TEtIsixvLyvtqYAQfUw3cYXG4CDa4jGqTfiWc/s1280/photo_2023-11-06_09-18-15.jpg

ព្រះចៅអធិការវត្តសួនកែវ ព្រះនាម Phayom Kanlayano បន្តថា បច្ចុប្បន្ននេះ សត្វក៏អាចក្លាយជាវត្ថុស័ក្តិសិទ្ធិសម្រាប់ឱ្យគេគោរពបូជា រហូតដល់មានការគោរពសត្វកញ្ជ្រោងកន្ទុយ៩ ជាគូជាមួយគ្រូកាយកែវថែមទៀត ។ សូមឱ្យញាតិញ៉ោមមានសតិ និងមានប្រាជ្ញាបន្តិច ហើយសម្រាប់អ្នកមានជំនឿលើសាសនាព្រះពុទ្ធវិញ គឺការគោរពរូបសំណាកគ្រូកាយកែវ និងសត្វកញ្ជ្រោង គឺគ្មានទេ ព្រោះការគោរពសត្វមានតិចណាស់ ហើយស្ទើរតែគ្មានទៀតផង ។ រីឯក្រុមអ្នកប្រាជ្ញខាងសាសនា ពួកគេនឹងមិនយករូបសំណាកសត្វកញ្ជ្រោង, តុកកែ និងសត្វផ្សេងទៀតមកគោរពបូជានោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGVI2iXHm1QgnJne79PmuRxVD1RUokFNispzMaFKDw-8k881IM6VtEtz7vHv1dOHCZKAzQ2S-v7Dl_C3JK1dWFkJ61YFj-ShwW706Pf-jtXCpZTuMKerg3RGgc3YwwDtIaBQn_MsK1GXLqMNl6ZnQZlbj7E_WCBhSRrN0ctlg_V1VpoYXgRLpqpeHo7TA/s1280/photo_2023-11-06_09-18-14%20(2).jpg

ព្រះចៅអធិការវត្តសួនកែវបន្តថា ៖ «បើយើងគោរពពួកសត្វទាំងនេះ គេហៅថា ខួរក្បាលរបស់យើងមិនបានអភិវឌ្ឍន៍ជាមនុស្សទេ ។ ដូច្នេះ យើងត្រូវជួយលើកកម្ពស់ស្មារតីខ្លួនឯងឱ្យខ្ពស់បន្តិច ហើយបើចង់គោរពអ្វីមួយត្រូវមានហេតុផល និងមានសតិផង មិនមែននាំគ្នាគោរពសត្វកញ្ជ្រោង ឬតុកកែទេ ។ បើមិនអីចឹងទេ នៅថ្ងៃមុខ យើងនឹងនាំគ្នាគោរពសត្វផ្សេងទៀតមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg89KVSuBx3gZPPlWSbCtR4WXjreW36Y4iPz-NoxKYRfhORgdhpVSiv6kNRp9E7aKTLx9YSguhjV3b2lFawqTZ5UKhIG9FWa7rW8nECcMiuBIwLkEBPn0qhDGgMvOba4L9y7JPNIfkgUwBxdy48mNxaqGaWuYKDLWqm1Pvfn3Y0A0A3vlyER0sncoR7B1E/s1280/photo_2023-11-06_09-18-14.jpg

ព្រះចៅអធិការវត្តបញ្ជាក់ថា ៖ «ការគោរពអ្វីមិនថ្លៃថ្នូរ និងមិនចម្រើនរុងរឿង អ្នកគោរពនោះនឹងពិបាកក្លាយជាមនុស្សថ្លៃថ្នូរណាស់ ។ យើងត្រូវគោរពអ្វីដែលថ្លៃថ្នូរក្នុងភាពជាមនុស្ស និងធ្វើជាមនុស្សល្អបំផុតតាមបែបព្រះពុទ្ធសាសនា ឬព្រះយេស៊ូគ្រិស្ត ដែលគេហៅថា ជាមនុស្សដ៏ខ្ពង់ខ្ពស់ខាងសាសនា ។ ចំណែកសត្វកញ្ជ្រោងមិនធ្លាប់មាននៅក្នុងសាសនាទេ ហេតុអ្វីនាំគ្នាក្រាបគោរពបែបនេះ ? ទោះយ៉ាងណា វានៅតែជាសត្វកញ្ជ្រោង នេះបានហៅថា ហួសហេតុពេកហើយញ៉ោម» ៕ ប្រភព ៖ 3Plus News