បុរសវ័យក្មេងជាច្រើនមានការព្រួយបារម្ភពីបញ្ហាសក់ស្តើង និងជ្រុះសក់។ ដូច្នេះ ដើម្បីចិញ្ចឹមសក់របស់អ្នកឱ្យលូតលាស់លឿន ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងនោះ យើងសូមណែនាំវីធីសាស្ត្រ ៥ យ៉ាងដូចខាងក្រោម៖

១.កក់សក់ឱ្យបានទៀងទាត់៖ ជាដំបូងបុរសគួរតែកក់សក់ឱ្យបានទៀងទាត់ ក៏ដូចជាត្រូវបានណែនាំឱ្យជ្រើសរើសសាប៊ូកក់សក់ណាដែលទន់ភ្លន់ និងមិនមានសារធាតុគីមីធ្ងន់ធ្ងរ ដែលវាអាចកម្ចាត់អង្គែ ជួយឱ្យសក់លូតលាស់លឿន។How Often Should You Wash Your Hair During Coronavirus? Experts Weigh in -  The Manual

២.ញ៉ាំអាហារដែលបំប៉នសក់៖ ការទទួលទានអាហារក៏ជួយបំប៉នសរសៃសក់ឱ្យដុះលឿន និងកាត់បន្ថយបញ្ហាសក់ស្តើង និងសក់ជ្រុះផងដែរ។ ចំពោះអាហារដែលជួយបំប៉នសក់ រួមមានអាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣, សាច់ក្រហម, ស៊ុត, និងគ្រាប់អាល់ម៉ុន។How many eggs can I safely eat? - Harvard Health

៣.បន្ថែមជាមួយ biotin៖ Biotin ត្រូវបានគេស្គាល់ថាជាវីតាមីន B7 ដែលវាគឺជាសារធាតុចិញ្ចឹមជួយឱ្យសក់លូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះប្រសិនបើយុវជន ចង់ចិញ្ចឹមសក់ឱ្យមានសុខភាពល្អពីខាងក្នុង ចូលជ្រើសរើសអាហារដែលមានសារធាតុ biotin ដូចជាអាហារសមុទ្រ ទឹកដោះគោ និងយ៉ាអ៊ួ។What Does Biotin Do? Health Benefits of Biotin | fatty15

៤.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលគឺជាវិធីមួយជួយឱ្យសក់របស់អ្នកដុះលឿនផងដែរ ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ស្តើង និងជ្រុះសក់ទៀតផង។ សម្រាប់ការម៉ាស្សាស្បែកក្បាល ដំបូងប្រើដៃរបស់អ្នកម៉ាស្សាស្បែកក្បាលរយៈពេល ៥ នាទីក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃជាប់ៗគ្នា នោះអ្នកនឹងឃើញលិទ្ធផល។Indian Head Massage Aftercare Advice | Sarah Cooper Reflexology

៥.កាត់បន្ថយភាពតានតឹង៖ ស្ត្រេសមានឥទ្ធិពលខ្លាំងលើការបាត់បង់សក់។ នេះគឺដោយសារតែកម្រិតនៃ cortisol ឬអរម៉ូនស្ត្រេសត្រូវបានកើនឡើង ដែលនឹងធ្វើឱ្យឫសសក់មិនប្រក្រតី ហើយវាក៏កាត់បន្ថយសមត្ថភាព នៃការលូតលាស់សក់ផងដែរ៕
ប្រភព៖sanook