ប្រទេសថៃ ៖ នេះគឺជាស្រូវពូជផ្កាមិ្លះខ្មៅ ដែលកំពុងចេញផ្លែល្អនៅក្នុងស្រែរបស់លោក ផុងសាក់ នួនបាត់ ជាកសិកររស់នៅស្រុកខាវវង ខេត្តកាឡាស៊ីន ប្រទេសថៃ ដែលលោកបានដាំដុះដោយមិនប្រើប្រាស់ជីគីមី ។ ដើមស្រូវក្នុងស្រែបានចេញផ្លែល្អៗគ្រប់ដើម ហើយលោក ផុងសាក់ នឹងត្រៀមច្រូតកាត់នៅពេលវាធំលូតលាស់ពេញលេញ ។พันธุ์ข้าวมะลิดำหนองคาย กข83(1กก.) | Shopee Thailandលោក ផុងសាក់ និយាយថា លោកបានធ្វើស្រែ និងដាំដំណាំជាច្រើនប្រភេទនៅលើផ្ទៃចំនួន១៧រ៉ៃ (ឬស្មើប្រមាណជាង២ហិកតា) ។ ពូជស្រូវដែលលោកយកមកដាំក្នុងស្រែ គឺជាពូជផ្កាមិ្លះខ្មៅ ហើយមូលហេតុដែលលោកជ្រើសរើសយកពូជនេះមកដាំ ដោយសារលោកយល់ឃើញថា វាមានគុណសម្បត្តិពិសេសជាច្រើនយ៉ាង ដូចជា មានក្លិនក្រអូប និងផ្តល់ផលប្រយោជន៍ដល់សុខភាព ។

ចំណែកការដាំដុះវិញ លោកមិនបានប្រើប្រាស់ជីគីមីទេ គឺលោកបានប្រើប្រាស់ជីធម្មជាតិផ្សំឡើងដោយខ្លួនឯង ។ លើសពីនេះ លោកបានជីកប្រឡាយនៅជុំវិញស្រែផងដែរ ដើម្បីយកទឹកស្រោចស្រពដំណាំស្រូវ និងចិញ្ចឹមត្រីក្នុងប្រឡាយ ។ ស្រូវពូជផ្កាមិ្លះខ្មៅអាចដុះលូតលាស់ និងចេញផ្លែល្អ ហើយលោកនឹងប្រមូលផលវាមុនពេលកំណត់បន្តិច ។ ចំណុចសំខាន់ ផ្ទៃដីស្រែនៅស្រុកខាវវង ខេត្តកាឡាស៊ីន មានគុណសម្បត្តិពិសេស រួមផ្សំជាមួយការដាំដុះមិនប្រើជីគីមីផងនោះ បានធ្វើឱ្យស្រូវផ្កាមិ្លះខ្មៅដែលលោកដាំនេះមានសភាពទន់ និងរសជាតិឆ្ងាញ់ ។มูลนิธิชีวิตไท - ข่าว - มะลิดำ..หนองคาย ธัญโอสถพันธุ์ใหม่

លោក ផុងសាក់ បន្តទៀតថា ៖ «ស្រូវពូជផ្កាមិ្លះខ្មៅ គឺជាអង្ករខ្សាយដែលមានជាតិស្ករតិច ហើយវាផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ។ វាផ្តល់គ្រាប់អង្ករពណ៌ខ្មៅ ខណៈដើមស្រូវពណ៌បៃតង ដូច្នេះ នៅពេលយើងបានបរិភោគវាឃើញថា យើងនឹងសម្រាកលក់ស្រួល និងអាចកាត់បន្ថយភាពតានតឹងទៀតផង ។ ចំណុចសំខាន់ គឺយើងនឹងមានសុខភាពល្អ និងទទួលបានប្រាក់ចំណូលច្រើន» ៕ ប្រភព ៖ CNews