ការចុះហត្ថលេខាកុងត្រាថ្មីរបស់ BLACKPINK នៅតែស្ថិតក្នុងភាពអាថ៌កំបាំងចាប់តាំងពីកិច្ចសន្យាផ្តាច់មុខរបស់ពួកគេបានបញ្ចប់កាលពីខែសីហា ហើយនៅតែមិនទាន់ប្រកាសបន្តឬបញ្ចប់នៅឡើយគិតត្រឹមខែវិច្ឆិកានេះ។ ចំពេលមានភាពមិនប្រាកដប្រជានេះ ដំណឹងនៃការប្រកាសស្វាគមន៍រដូវកាលថ្មីរបស់សមាជិក Rosé បានកើតឡើងដែលជាហេតុធ្វើឱ្យមានការរំពឹងខ្ពស់ ស្ថានភាពបន្តកុងត្រារបស់ក្រុមចម្រៀងនេះ។
YG Entertainment បានប្រកាសនៅថ្ងៃទី ៣ វិច្ឆិកា នៃការស្វាគមន៍រដូវកាលឆ្នាំ ២០២៤ របស់ Rosé ជាមួយសត្វចិញ្ចឹមសំណព្វចិត្តរបស់នាង។ ការស្វាគមន៍រដូវកាលនេះត្រូវបានគ្រោងជាមួយនឹងគំនិត ‘Magical Christmas Vacation’ ដែលត្រូវបានបំផុសគំនិតដោយបំណងប្រាថ្នារបស់ Rosé ក្នុងការផ្តល់កាដូដល់ BLINKs នាថ្ងៃទី៦ ខែធ្នូ ខាងមុខសម្រាប់រីករាយបុណ្យណូអែល។ ការប្រកាសនេះដែរបានជំរុញឱ្យមានការរំពឹងទុកជាថ្មីអំពីការចុះហត្ថលេខាឡើងវិញរបស់ក្រុម BLACKPINK ដោយកាលពីមុន YG បានបដិសេធចំពោះការលើកឡើងថា Rosé គឺជាសមាជិកតែមួយគត់ដែលបានចុះកុងត្រាជាមួយ YG ម្តងទៀត។
កាលពីខែមុន Rosé ក៏ត្រូវបានគេប្រទះឃើញនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងលោក Ron Perry ប្រធានក្រុមហ៊ុនផលិតកំណត់ត្រាអាម៉េរិក Columbia Records ដែលបានជំរុញឱ្យមានការរំពឹងទុកអំពីការបណ្តាក់ទុនអន្តរជាតិដ៏មានសក្ដានុពលរបស់នាង។
គួរបញ្ជាក់ថា BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដ៏ធំបំផុតរបស់ ក្រុមចម្រៀងនារី K Popដែលមានឈ្មោះថា [BORN PINK] ដោយទាក់ទាញទស្សនិកជនជិត២ លាននាក់។ ក្នុងនាមជាក្រុមចម្រៀងនារីលំដាប់ពិភពលោក ការចុះហត្ថលេខាឡើងវិញបានទាញយកការចាប់អារម្មណ៍ជាសកលពីអ្នកគាំទ្រ K-pop ព្រោះតែចង់ដឹងយ៉ាងខ្លាំងពីជោគវាសនាក្រុមចម្រៀងដ៏មានឥទ្ធិពលនេះ៕