តារាម៉ូដែលអាស៊ី Shereen Wu ដែលជាជនជាតិតៃវ៉ាន់បានរិះគន់អ្នកច្នៃម៉ូដជនជាតិអាម៉េរិក Michael Costello ចំពោះការប្តូរមុខរបស់នាងទៅជាមនុស្សស្បែកសដោយប្រើបច្ចេកវិទ្យា AI ។

នៅថ្ងៃទី ២ ខែវិច្ឆិកា តារាម៉ូដែលតៃវ៉ាន់ Shereen Wu បានបង្ហាញការមិនពេញចិត្តរបស់នាងនៅលើ TikTok នៅពេលដែលមុខរបស់នាងត្រូវបានផ្លាស់ប្តូរ។ តារាម៉ូដែលរូបនេះបានចែករំលែករូបថតពីរសន្លឹក ដោយមួយសន្លឹកជារូបភាពនាងដើរក្នុងកម្មវិធីរបស់ Michael Costello និងរូបថតមួយសន្លឹកទៀតគឺដូចគ្នាបេះបិទ លើកលែងតែមុខជាមនុស្សស្បែកសដែលបានកែសម្រួលដោយ AI ហើយរូបភាពនោះត្រូវបានបង្ហោះនៅលើ Instagram។Model accuses Project Runway's Michael Costello of 'editing her face and  race' in photos - The Mirror US

តារាម៉ូដែលតៃវ៉ាន់ Shereen Wu បាននិយាយថា នាងត្រូវបានគេប្រកាន់ពូជសាសន៍ ដែលទង្វើនេះគឺជាការមិនគោរពនាងទាល់តែសោះ។ ក្នុងនោះដែរ តារាម៉ូដែលរូបនេះក៏បានបញ្ចេញរូបភាពនៃការផ្ញើសាររវាងខ្លួននាង អ្នកច្នៃម៉ូដ និងអ្នកថតរូប។ នៅក្នុងនោះ អ្នកច្នៃម៉ូដបានស្តីបន្ទោសអ្នកថតរូបសម្រាប់ការកែសម្រួលរូបថត ខណៈពេលដែលអ្នកថតរូបបានបដិសេធមិនបានប៉ះពាល់រូបថតនោះទេ។ បន្ទាប់ពីរងមតិរិះគន់ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកច្នៃម៉ូដ Michael Costello បានបង្ហោះរឿងរ៉ាវអំពី AI ដោយលើកឡើងថា តារាម៉ូដែលតៃវ៉ាន់ Shereen Wu មិនគួរខឹងនោះទេ ព្រោះការប្រើប្រាស់ AI គឺជារឿងធម្មតានៅក្នុងវិស័យម៉ូដ។
មុនពេល Shereen Wu បានបោះសម្តីទៅកាន់ Michael Costello ថាមានអាកប្បកិរិយាមិនល្អ និងរិះគន់រាងកាយអ្នកដទៃក៏មានអ្នកផ្សេងទៀតបានលើកឡើងពីអ្នកច្នៃម៉ូដរូបនេះដូចគ្នាថាលោកចូលចិត្តបង្អប់រូបរាងរបស់អ្នកដទៃ។Michael Costello's Racial Controversies Explored

គួរបញ្ជាក់ថា Michael Costello មានអាយុ៤០ ឆ្នាំជាអ្នកច្នៃម៉ូដជនជាតិអាម៉េរិក និងធ្លាប់បានច្នៃម៉ូដសំលៀកបំពាក់ឱ្យតារាល្បីៗជាច្រើនដូចជា Céline Dion , Jennifer Lopez , Toni Braxton, Cardi B, Kylie Jenner និង Lady Gaga ជាដើម៕