ក្រសួងការងារថៃបានប្រកាសឲ្យមន្រ្តីអាជ្ញាប័ណ្ឌពាក់ព័ន្ធទាំងអស់ធ្វើការកំណត់តម្លៃថ្មីសម្រាប់ការត្រួតពិនិត្យនិងលិខិតអនុញ្ញាតិការងារសម្រាប់ពលករបរទេសដែលទៅធ្វើការនៅថៃ ដូចជាឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជាជាដើម។

យោងទៅតាមតម្លៃទិដ្ឋាការគឺបានកាត់បន្ថយពី ២០០០បាត (ប្រមាណ៥៦ដុល្លា) មកត្រឹមតែ៥០០បាត ហើយតម្លៃសម្រាប់ការស្នើសុំស្នាក់នៅជាបណ្តោះអាសន្នបានបញ្ចុះពី១៩០០បាត មកត្រឹម ៥០០បាតតែប៉ុណ្ណោះ។Thailand reduces visa, stay fees for workers from Southeast Asia

បទបញ្ជានេះនឹងដាក់ជាធរមានសម្រាប់រយៈពេល៤ឆ្នាំគឺចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣នេះតទៅ។ វាត្រូវបានអនុវត្តសម្រាប់តែពលករដែលមកពី៤ប្រទេសប៉ុណ្ណោះរួមមាន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ដោយផ្អែកទៅលើកិច្ចសន្យាការងារឬការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសនៅក្នុងការជ្រើសរើសពលករ។ វិធានការនេះត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងដើម្បីធានាថាពលករបរទេសមានការងារស្របច្បាប់ និងរួមចំណែកដល់សេដ្ឋកិច្ចប្រទេស តាមរយៈការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាស្ថេរភាពនៃទីផ្សារការងារផងដែរ។New Thai Labor Rules Send Migrant Workers Packing for Home

ក្រសួងការងារថៃក៏បានសង្កត់ធ្ងន់ថា បទបញ្ញត្តិនេះគឺស្របជាមួយនឹងយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលថៃនៅក្នុងការគ្រប់គ្រងការងាររបស់ពលករបរទេស ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីត១៩។ ការកាត់បន្ថយថ្លៃចំណាយនេះគឺមានន័យថាជួយសម្រាលបន្ទុកហិរញ្ញវិត្ថុទាំងពលករនិងនយោជក។

យោងទៅតាមទិន្នន័យពីនាយកដ្ឋានរដ្ឋបាលការងារប្រទេសថៃនាខែកញ្ញាឆ្នាំ២០២៣នេះបានឲ្យដឹងថា ប្រទេសថៃមានពលករបរទេសប្រមាណ ២ ៥៩៣ ៤៣៩នាក់ ហើយពលករប្រមាណ១លាននាក់ទៀតកំពុងតែដាក់ស្នើសុំពីក្រសួងការងារ នេះបើផ្អែកទៅលើសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រី្តកាលពីថ្ងៃទី៣ខែតុលាកន្លងទៅនេះ។VN Express