បរទេស៖ ភ្ញៀវទេសចរណ៍ថៃជាច្រើននាក់ត្រូវបានប្រទេសកូរ៉េខាងត្បូងត្រួតពិនិត្យយ៉ាងដិតដល់ជាច្រើនខែ ទោះបីជាពួកគេមានឯកសារត្រឹមត្រូវក៏ដោយ។

យោងតាមគេហទំព័រ South China Morning Post ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកាថា ជនជាតិថៃជាច្រើនដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងបានស្ថិតនៅក្រោមការត្រួតពិនិត្យក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានឯកសារត្រឹមត្រូវក៏ដោយ ដែលបង្កឱ្យមានការចោទប្រកាន់ពីបទរើសអើង។Why are Thai tourists often 'sent back' by South Korea? Thai PM Srettha  investigates | South China Morning Post

បច្ចុប្បន្ន អ្នកទេសចរថៃជាច្រើននាក់មានការតានតឹងយ៉ាងខ្លាំងក្នុងការចូលទៅប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះបានបញ្ជូនឯកសារបស់ភ្ញៀវទេសចរថៃត្រឡប់មកវិញ និងថែមទាំងត្រូវបានបដិសេធមិនឱ្យចូលទៀតផង ដែលនាំឱ្យអ្នកដំណើរជនជាតិថៃជាច្រើនបញ្ចេញការខកចិត្តរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានចែករំលែកនៅលើ Twitter ថា ពួកគេបានចំណាយលើសំបុត្រយន្តហោះទៅវិញទៅមក និងបានកក់បន្ទប់សណ្ឋាគារ ហើយថែមទាំងទិញសំបុត្រប្រគុំតន្ត្រីទៅមើលនៅប្រទេសកូរ៉េទៀតផង ប៉ុន្តែត្រូវបានកូរ៉េខាងត្បូងមិនអនុញ្ញាតឱ្យចូលក្នុងប្រទេស ហើយថែមទាំងបញ្ជូនត្រឡប់ទៅប្រទេសថៃវិញទៀត។Why are Thai tourists often 'sent back' by South Korea? Thai PM Srettha  investigates | South China Morning Post

រីឯអ្នកទេសចរថៃផ្សេងទៀតក៏បាននិយាយដែរថា “ប្រទេសកូរ៉េខាងត្បូងមានចេតនារក្សាឱ្យឆ្ងាយពីប្រជាជនថៃ”។ ដូច្នេះ ដើម្បីកាត់បន្ថយការរើសអើងនេះ មនុស្សជាច្រើនអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃរបស់ពលរដ្ឋថៃជាច្រើននាក់ដែលលាក់ខ្លួននៅប្រទេសកូរ៉េដើម្បីធ្វើការ។ នាយករដ្ឋមន្ត្រីថៃ ស្រេថាថាវីស៊ីន បានសន្យាថានឹងធ្វើការជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហាភ្ញៀវទេសចរថៃជារឿយៗត្រូវបានបដិសេធមិនឱ្យចូលក្នុងប្រទេសកូរ៉េ។China Objects to THAAD, South Korea's Tourism, Imports Suffer

គួរបញ្ជាក់ដែរថា កន្លងមកពលករថៃខុសច្បាប់ប្រមាណ ១០០,០០០ នាក់កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហេតុនេះហើយទើបប្រទេសកូរ៉េបានសម្រេចចិត្តរឹតបន្តឹងការចូលទស្សនារបស់ភ្ញៀវទេសចរថៃ ដែលធ្វើអ្នកទេសចរមានការមិនពេញចិត្ត។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូងគឺជាប្រទេសកំពូលទាំង ៥ ដែលមានភ្ញៀវទេសចរថៃទៅទស្សនាច្រើនបំផុតក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះដោយមានចំនួន ២៥០,០០០ នាក់ នេះបើយោងតាមទិន្នន័យពីអង្គការទេសចរណ៍កូរ៉េ (KTO)៕