អស់រយៈពេល៤-៥ថ្ងៃហើយ អជ្ញាធរស្រុកគិរីសាគរ នៅតែមិនអាចកំណត់អត្តសញ្ញាណជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសបាននៅឡើយនោះទេ ដោយដឹងត្រឹមថាបុរសនោះជាភ្ញៀវទេសចរមកកម្សាន្ត មិនមែនជាអ្នកស្រុករស់នៅទីនោះទេ នេះបើយោងតាមការសាកសួររបស់អជ្ញាធរស្រុកគិរីសាគរ ទៅលើពលរដ្ឋដែលឃើញហេតុការណ៍ និងអ្នកនៅតំបន់នោះ។
បើតាមពូសន្តិសុខ ដែលបានឃើញហេតុការណ៍នោះ បានឱ្យដឹងថា៖” ការវាយសម្លាប់សត្វឈ្លូសនេះ កើតឡើងតាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មក ដោយវាយភ្លាម ក្រុមជនមិនស្គាល់អត្តសញ្ញាណ ក៏បានអូសយកសត្វឈ្លូសទៅទិសខាងជើងនៃឆ្នេរបាត់ស្រមោល”។
ជុំវិញករណីនេះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេត ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញា ណជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕











