នៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។

នៅក្នុងនោះ បេក្ខជន គួរណាស់សិក្សាស្វែងយល់ឱ្យបានច្បាស់អំពីទង្វើ ដែលមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ ឬត្រូវចូលបន្ទប់កែពិសេសជាដើម។

ខាងក្រោមនេះ គឺជាដែលបេក្ខជនមិនគួរធ្វើដាច់ខាត៖

  • ចម្លងសំណៅកិច្ចការពីអ្នកដទៃ
  • ប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ក្នុងបន្ទប់ប្រឡង
  • អង្គុយខុសពីលេខតុរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីអនុរក្ស
  • រំកិលតុ ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
  • ប្តូរសន្លឹកកិច្ចការគ្នា
  • យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
  • ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង

សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕