United Nation ៖ កាលពីថ្ងៃសុក្រទី២៧ខែតុលានេះ មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវឲ្យបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ទៅកាន់អ៊ីស្រាអែលនិងក្រុមប្រយុទ្ធប៉ាឡេស្ទីន ខណៈជំនួយដែលត្រូវផ្គត់ផ្គង់នោះនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់ហ្កាហ្សាស្ទ្រីប និងការពារជនស៊ីវិល។
សេចក្តីសម្រេចដែលបានព្រាងដោយអង្គការសហប្រជាតិនៅអារ៉ាប់នេះពិតជាសំខាន់នៅក្នុងការជួយទ្រទ្រង់កុំឲ្យរីករាលដាលកាន់តែខ្លាំងនៃភ្លើងនយោបាយ ដែលធ្វើឲ្យក្តៅក្រហាយដល់ពិភពលោកទាំងមូលព្រោះតែប្រតិបត្តិការវាយប្រហារនៅតំបន់ហ្កាហ្សាដែលជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវឃោរឃៅបំផុតនៃក្រុមហាម៉ាស់មកលើជនស៊ីវិលរបស់អ៊ីស្រាអែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលានេះ។
មហាសន្និបាទអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតលើកចុងក្រោយទាក់ទងទៅនឹង «សេចក្តីសម្រេចឈប់ផ្តល់ជំនួយរវាងអ៊ីស្រាអែល-ហាម៉ាសនេះ» ដែលទទួលបាននូវសំឡេងគាំទ្រ១២០អសនៈ ខណៈ៤៥អសនៈជំទាស់ និង១៤អសនៈទៀតមិនបានធ្វើចូលរួមបោះឆ្នោត។ យោងទៅតាមច្បាប់រាប់សន្លឹកឆ្នោតតាមគោលការណ៍«សំឡេងឆ្នោតភាគច្រើន២ភាគ៣» ត្រូវបានកំណត់ថាសេចក្តីសម្រេចនេះជាប់ជាស្ថាពរ ខណៈសំឡេងអ្នកជំទាស់មិនត្រូវបានគេរាប់បញ្ចូលទេ។
រីឯការធ្វើវិសោធនកម្មដំណោះស្រាយរបស់កាណាដាដើម្បីកុំឲ្យមានការថ្កោលទោសទៅលើ «ការវាយប្រហារភេវកម្មនិងការចាប់ចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់» គឺមិនទទួលបានជោគជ័យទៅលើការបោះឆ្នោតយកសំឡេងឆ្នោតភាគច្រើន២ភាគ៣ទេ គឺមាន៨៨អសនៈ ទទួលបាននូវការគាំទ្រ៥៥អសនៈ និងប្រឆាំង២៣អសនៈ។
គួរបញ្ជាក់ផងដែរថា នៅមុនពេលបោះឆ្នោត រដ្ឋមន្រ្តីការបរទេសប្រទេសហ្សកដានីបាននិយាយថាការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាការមានន័យថាជសង្ក្រាមនេះគឺគ្មានអត្ថន័យអ្វីទេ និងការសម្លាប់គ្នាយ៉ាងរង្គើរនេះក៏គ្មានន័យដែរ។ លោកក៏បានបង្ហោះនៅក្នុងគណនីយ Twitter ដែរថាមានមនុស្សរាប់លាននាក់កំពុងរងចាំមើលលទ្ធផលនៃការបោះឆ្នោត ហើយប្រវត្តិសាស្រ្តនឹងធ្វើការវិនិច្ឆ័យ។CAN News










