ប្រទេសថៃ ៖ ក្រោយពីប្រទេសមីយ៉ាន់ម៉ាបានហាមឃាត់ពលរដ្ឋដឹកជញ្ជូនទំនិញ ដែលមានតម្លៃលើស១ម៉ឺនបាតឆ្លងកាត់ព្រំដែនស្ពានម៉ែសាយជាប់ប្រទេសថៃ តើវាធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរនៅតំបន់ព្រំដែនដែរឬទេ ? នៅចុងខែតុលា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានថៃឈ្មោះ Thai PBS បានចុះទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចនៅស្រុកម៉ែសាយ ។ค้าชายแดนเชียงรายพุ่งเป็นประวัติการณ์รวมเกือบแสนล้าน  สวนกระแสปิดด่านฯ-จีนทะลัก เพื่อนบ้านแห่สร้างเมือง – เชียงรายโฟกัสดอทคอม  สังคมออนไลน์ของคนเชียงราย

សារព័ត៌មាន Thai PBS រាយការណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នៅតែឆ្លងព្រំដែនចូលមកទិញទំនិញផ្សេងៗនៅប្រទេសថៃ ចំណែកការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន គឺពួកគេប្រើប្រាស់ម៉ូតូសណ្តោង និងរទេះរុញតូចៗក្នុងលក្ខណៈជាទំនិញដាក់តាមខ្លួនប៉ុណ្ណោះ ។ កន្លងមក អាជ្ញាធរព្រំដែនមីយ៉ាន់ម៉ាបានជូនដំណឹងឱ្យអ្នកដឹកជញ្ជូនទំនិញជ្រាបថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរមីយ៉ាន់ម៉ានឹងរឹតបន្តឹងការនាំចូលទំនិញពីថៃ ដោយកំណត់ឱ្យនាំចូលទំនិញឆ្លងកាត់ព្រំដែន ក្នុងតម្លៃមិនលើស១ម៉ឺនបាតក្នុង១លើក ។

បុរសអាជីវករនៅផ្សារម៉ែសាយ ខេត្តឈៀងរ៉ាយ និយាយថា ៖ «ការលក់ដូរទំនិញនានាអាចលក់បានតាមធម្មតា ហើយអ្នកមកទិញទំនិញនៅទីនេះ ភាគច្រើនជាពលរដ្ឋមីយ៉ាន់ម៉ា បន្ទាប់មក ពលរដ្ឋថៃមកពីទីក្រុងបាងកក» ។ค้าชายแดนพม่ายอดวูบ 2 หมื่นล้าน ปิดด่านต้นนุ่นสินค้าทะลักแม่สาย

ដូចគ្នានេះ ស្ត្រីអាជីវករនៅស្រុកម៉ែសាយ ខេត្តឈៀងរ៉ាយ ប្រាប់ថា ៖ «រាល់ថ្ងៃ មានអ្នកមកទិញទំនិញតាមធម្មតា ហើយការលក់ទំនិញមិនបានធ្លាក់ចុះនោះទេ ។ ចំណែកពលរដ្ឋមីយ៉ាន់ម៉ាដែលយកទំនិញមកលក់ឱ្យថៃអាចជួបនឹងឧបសគ្គខ្លះៗ ។ រីឯអតិថិជនខ្លះដែលបានទិញទំនិញច្រើនមុខ ពួកគេនឹងពិបាកយកទំនិញទាំងនេះឆ្លងកាត់ស្ពានព្រំដែន ប៉ុន្តែសម្រាប់អ្នកទិញទំនិញតិចតួចមិនប៉ះពាល់ធ្ងន់ធ្ងរទេ» ។

ស្ពានទី២ នៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា បានសាងសង់ឡើងតាំងពីឆ្នាំ២០០៤ ហើយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ាបានឯកភាពគ្នាប្រើប្រាស់ស្ពាននេះជាកន្លែងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ។ ចំណែកស្ពានទី១ គឺសម្រាប់ប្រើប្រាស់ការធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋទាំងពីរប្រទេស ព្រមទាំងភ្ញៀវទេសចរផងដែរ ។ ចំណែកការលក់ដូរទំនិញនៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា មានដូចជា ផ្លែឈើស្រស់, ប្រេងឥន្ធនៈ, ភេសជ្ជៈ, សម្ភារៈប្រើប្រាស់ និងសម្ភារៈអគ្គិសនី ៕ ตลาดชายแดนแม่สาย “ผลไม้ไทย” ขายดี - เทคโนโลยีชาวบ้านប្រភព ៖ ThaiPBS North