នៅថ្ងៃទី ២០ ខែតុលា ក្រុមហ៊ុន HODU&U Entertainment បានចេញសេចក្តីថ្លែងការបន្ទាប់ពីធ្លាយដំណឹងរឿងតារាសម្តែងល្បីម្នាក់ដែលគេដាក់នាមឱ្យថា Mr. L ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដោយទីភ្នាក់ងារបញ្ជាក់ថាបច្ចុប្បន្ន Lee Sun Gyun កំពុងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគ្រឿងញៀន ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ថា ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននេះជាការពិតឬយ៉ាងណានោះទេ។
ភ្នាក់ងាររបស់តារាសម្តែងវ័យ៤៨ឆ្នាំរូបនេះបាននិយាយថា “ជាដំបូង យើងសូមអភ័យទោសចំពោះការព្រួយបារម្ភដែលបង្កឡើងដោយរបាយការណ៍អំពីតារាសម្តែង Lee Sun Kyun ដែលតារាក្នុងក្រុមហ៊ុនរបស់យើង។ យើងកំពុងបញ្ជាក់ពីភាពពិតប្រាកដនៃការចោទប្រកាន់នាពេលបច្ចុប្បន្ននេះលើកឡើងប្រនឹងតារាសម្ដែង Lee Sun Kyun ហើយយើងនឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតដោយភ្នាក់ងារស៊ើបអង្កេត ដែលអាចនឹងបន្តទៅថ្ងៃអនាគត»។
HODU&U Entertainment បានបញ្ជាក់បន្ថែមទៀតថា Lee Sun Gyun បានទទួលការគំរាមកំហែងដោយ blackmail ទាក់ទងនឹងករណីនេះ ដោយនិយាយថា “តារាសម្តែង Lee Sun Gyun បានទទួលការចោទប្រកាន់ និងការគំរាមកំហែងឥតឈប់ឈរពីជនអនាមិកដែលជាមនុស្សម្នាក់ដែលទាក់ទងនឹងករណីនេះ ហើយក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅកាន់អ្នកស៊ើបអង្កេត។ .. យើងនឹងឆ្លើយតបភ្លាមៗប្រសិនបើព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយដោយសារតែការបង្ហោះព្យាបាទ ឬករណីមិនពិត”។
គួរបញ្ជាក់ផងដែរថា Lee Sun Gyun ត្រូវបានគេស្គាល់តាមរយៈការសម្តែងនៅក្នុងរឿង “Parasite” ‘A Hard Day’, ‘All About My Wife’ និងរឿង ‘Helpless’ ៕










