ក្រោយការវា.យប្រហា.រគ្នារវាងក្រុមហាម៉ាស់ និងប្រទេសអ៊ីស្រាអែល បានធ្វើឱ្យ Gaza Strip ក្លាយជាតំបន់មួយគ្មានអគ្គិសនីប្រើប្រាស់ ហើយពលរដ្ឋត្រូវរស់នៅក្នុងភាពងងិត, អត់ឃ្លាន, ខ្វះខាតស្បៀងអាហារ, ទឹក និងប្រេងឥន្ធនៈ ។ ហេតុនេះ ពួកគេបានបរិភោគអាហារដោយសន្សំសំចៃបំផុត ខណៈស្បៀងអាហារជិតអស់ពីស្តុកគ្រប់ទីកន្លែង ។As Israel bombards Gaza, bakeries run out of bread, water runs low | Reuters

លោក ម៉ូហាម៉េត អាល់អាក់យាល ជាអ្នកដុតនំប៉័ងនៅតំបន់ Gaza Strip មានគំនិតដុតនំប៉័ងក្នុងឡបុរាណមួយដោយប្រើប្រាស់អុស និងយកនំប៉័ងចែកឱ្យពលរដ្ឋរស់នៅទីក្រុងខាន យូនិស ស្ថិតនៅភាគខាងត្បូងតំបន់ Gaza Strip បានបរិភោគដើម្បីរស់រានមានជីវិត ។ លោកនិយាយថា ៖ «ហាងរបស់ខ្ញុំទទួលស្វាគមន៍មនុស្សគ្រប់គ្នា ហើយយើងបានចែកនំប៉័ងឱ្យពួកគេហូប ។ ពេលនេះ ហាងមួយចំនួនបានបិទទ្វារ ហើយយើងមិនអាចធ្វើភីសាទេ ។ នេះជាឡដុតនំដែលអាចដំណើរការដោយមិនចាំបាច់ប្រើអគ្គិសនី ព្រោះវាជាឡបុរាណ ដែលមានអាយុប្រមាណពី៧០ឆ្នាំ ទៅ៨០ឆ្នាំ» ។Gaza's dire humanitarian crisis explained | Israel-Palestine conflict News  | Al Jazeeraចំណែកលោក ម៉ូហាប់ម៉េត ឈីរ៉ាប់ ធ្វើការនៅហាងនំប៉័ងបញ្ជាក់ថា ពលរដ្ឋនៅតំបន់ Gaza Strip ហាក់ត្រូវគេបញ្ជូនឱ្យទៅរស់នៅក្នុងសម័យបុរាណកាលពី៦០ឆ្នាំមុន ហើយអ៊ីស្រាអែលមិនសល់អ្វីដើម្បីឱ្យពួកគេប្រើប្រាស់ទេ ។ លោកនិយាយថា ៖ «ពួកគេមិនអាចដុតនំប៉័ងនៅផ្ទះបានទេ ទើបនាំគ្នាមកហាងនៅទីនេះ ។ ហាងរបស់យើងដុតនំដោយប្រើប្រាស់អុស ដែលមិនចាំបាច់ប្រើអគ្គិសនី និងប្រេងឥន្ធនៈ ។ អរគុណ ព្រះជាម្ចាស់សម្រាប់រឿងនេះ ហើយមនុស្សម្នាត្រូវរស់នៅដូចសម័យ៦០ឆ្នាំមុនអីចឹង ព្រោះអ៊ីស្រាអែលអត់នៅសល់អ្វីសម្រាប់ឱ្យយើងប្រើប្រាស់បានទេ» ។WFP Supplies Crucial Food Aid to Gaza, West Bank Residents | Mirage News

ពលរដ្ឋភាគច្រើននៅតំបន់ Gaza Strip បានហូបនំប៉័ងជាអាហារចម្បង ប៉ុន្តែម្សៅផលិតពីស្រូវសាឡីសម្រាប់ធ្វើជាគ្រឿងផ្សំសំខាន់នោះជិតអស់គ្រប់ទីកន្លែង ហើយវាអាចគ្រប់គ្រាន់សម្រាប់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ ។ ម្យ៉ាងទៀត នៅពេលគ្មានអគ្គិសនីប្រើប្រាស់ ឧស្សាហកម្មផលិតម្សៅពីស្រូវសាឡី មិនអាចដំណើរការបានទេ ។Gaza's desperate civilians search for safety as Israel military prepares  for attack | Arab News

សារព័ត៌មានបរទេសរាយការណ៍ថា អ្នករស់នៅតំបន់ Gaza Strip ត្រូវបរិភោគអាហារដោយសន្សំសំចៃបំផុត ហើយមនុស្សមួយចំនួនបរិភោគអាហារតែ១ពេលប៉ុណ្ណោះក្នុង១ថ្ងៃ ដោយពួកគេព្យាយាមឱ្យក្មេងៗបរិភោគឱ្យឆ្អែត ។ ចំណែកគម្រោងម្ហូបអាហារពិភពលោក ក៏បានបញ្ជូននំប៉័ងទៅកាន់កន្លែងខ្លះនៅតំបន់ Gaza Strip ផងដែរ ។ គេសង្កេតឃើញពលរដ្ឋនាំគ្នារង់ចាំការបើកច្រកព្រំដែនរ៉ាហ្វា ដែលតភ្ជាប់រវាងតំបន់ Gaza Strip ជាមួយប្រទេសអ៊ីហ្ស៊ីប ដើម្បីបញ្ជូនស្បៀងអាហារមកឱ្យពួកគេបន្ថែមទៀត ៕ ប្រភព ៖ TNN World