ប្រទេសថៃ ៖ យោងតាមមជ្ឈមណ្ឌលស្ទង់មតិ NIDA Poll បង្ហាញថា បច្ចុប្បន្ននេះ មានពលរដ្ឋថៃរហូតដល់៤៤% មិនចង់បានកូនទេ ហើយមូលហេតុមួយ គឺដោយសារស្ថានភាពសង្គមបច្ចុប្បន្ន ធ្វើឱ្យពួកគេកាន់តែបារម្ភពីការមានកូន ។ ហេតុអ្វីបានជាពលរដ្ឋថៃមិនចង់បានកូន ? សារព័ត៌មានថៃឈ្មោះ TNN Online នឹងធ្វើការបកស្រាយពីបញ្ហានេះ ។

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ NIDA Poll បានបង្ហាញលទ្ធផលស្ទង់មតិមួយធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំពីប្រធានបទ «ពលរដ្ឋថៃគួរតែមានកូន» ដែលបានសាកសួរការយល់ឃើញរបស់ពលរដ្ឋរស់នៅគ្រប់តំបន់ទូទាំងប្រទេសថៃ ចំនួន១.៣១០នាក់ គឺមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៤០ឆ្នាំ បង្ហាញថា ពលរដ្ឋថៃរហូតដល់៤៤% មិនចង់បានកូនទេ ។ មូលហេតុចម្បងដែលធ្វើឱ្យពួកគេមិនចង់បានកូន គឺមិនចង់បង្កើនការចំណាយក្នុងការចិញ្ចឹមកូន និងព្រួយបារម្ភថា កូននឹងរស់នៅដោយរបៀបណាក្នុងស្ថានភាពសង្គមបច្ចុប្បន្ន ។นิด้าโพล เผย คนไทย 44% ไม่อยากมีลูก ไม่อยากเพิ่มค่าใช้จ่าย ห่วงใช้ชีวิตใน สังคมปัจจุบัน

មូលហេតុទាំងពីរនេះ គឺមានសមាមាត្រភាគរយស្មើគ្នាក្នុងលទ្ធផលស្ទង់មតិរបស់ NIDA Poll គឺស្មើនឹង៣៨,៣២% ។ ចំណែកអ្នកឆ្លើយតបការស្ទង់មតិ៣៧,៧២% ទៀតបញ្ជាក់ថា ពួកគេមិនចង់មានបន្ទុកចិញ្ចឹមកូនទេ ខណៈអ្នកឆ្លើយតប៣៣,២៣% ប្រាប់ថា ចង់ឱ្យជីវិតខ្លួនឯករាជ្យ ។ អ្នកឆ្លើយតប១៧,៦៦% ប្រាប់ថា ខ្លាចចិញ្ចឹមកូនមិនបានល្អ ។ ក្រៅពីនេះ នៅមានមូលហេតុជាច្រើនទៀតដែលមនុស្សភាគច្រើនជ្រើសរើសការគ្មានកូន ដូចជា ៖ ពួកគេចង់ផ្តល់ភាពសំខាន់លើការងារច្រើនជាង, សុខភាពពួកគេ ឬដៃគូមិនសូវល្អ, ខ្លាចសុខភាពឪពុកម្តាយមិនល្អ ហើយធ្វើឱ្យកូនកើតមកមានសុខភាពមិនល្អដែរ និងខ្លាចកម្មតាមទាន់ ដោយសារពួកគេធ្លាប់ធ្វើមិនល្អដាក់ឪពុកម្តាយ ។Surrogacy in the spotlight

ជាមួយគ្នានេះ អត្រាការស្លា.ប់បាននាំមុខអត្រាកំណើត ក៏ជាបញ្ហាមួយទៀតក្នុងបញ្ហាចំនួនប្រជាពលរដ្ឋថៃ ដែលរដ្ឋាភិបាលត្រូវជំរុញការដោះស្រាយ ។ ប្រទេសថៃមានអត្រាកំណើតទាបជាងអត្រាការស្លា.ប់អស់រយៈពេល២ឆ្នាំជាប់ៗគ្នា ដោយនៅឆ្នាំ២០២២ ឃើញថា អត្រាកំណើតរបស់ជនជាតិថៃស្មើត្រឹមតែ៥០២.១០៧នាក់ (ជាង៥សែននាក់) ខណៈអត្រាការស្លា.ប់ស្មើរហូតដល់៥៩៥.៩៦៥នាក់ ។Traditional Thai Baby Massage Explained

ទោះយ៉ាងណា បើទោះជាពលរដ្ឋថៃមិនចង់បានកូនក្តី ប៉ុន្តែក្នុងលទ្ធផលស្ទង់មតិបានបញ្ជាក់ថា មានពលរដ្ឋថៃស្មើ៥៣,៨៩% ចង់បានកូន ។ ក្រៅពីនេះ លទ្ធផលស្ទង់មតិបានបង្ហាញឱ្យឃើញពីវិធានការដំបូងចំនួន៥ ដែលពលរដ្ឋចង់ឱ្យរដ្ឋាភិបាលគាំទ្រ ដើម្បីជំរុញឱ្យពលរដ្ឋមានកូន ដូចជា ៖

១-រដ្ឋាភិបាលត្រូវគាំទ្រការសិក្សារបស់កុមារដោយឥតគិតថ្លៃ រហូតដល់បញ្ចប់ឆ្នាំសិក្សា សម្រាប់អ្នកមានកូន
២-រដ្ឋាភិបាលត្រូវជួយផ្តល់ប្រាក់ឧបត្ថម្ភកូន រហូតដល់ពួកគេអាយុ១៥ឆ្នាំ
៣-កាត់បន្ថយពន្ធសម្រាប់អ្នកមានកូន
៤-បន្ថែមចំនួនថ្ងៃឈប់សម្រាកសម្រាប់ឪពុកម្តាយថែទាំកូន និង
៥-ផ្តល់ប្រាក់រង្វាន់សម្រាប់កុមារកើតដំបូង ៕

ប្រភព ៖ TNN Online