យោងតាមទិន្នន័យពីអង្គការស្រាវជ្រាវនៅប្រទេសស្វីស ដែលបានប្រមូលទិន្នន័យពាក់ព័ន្ធនឹងការប្រើប្រាស់អាវុ.ធទំហំតូច (Small Arms Survey-SAS) បញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសដែលមានចំនួនអ្នកកាន់កាំភ្លើ.ងជាជនស៊ីវិលច្រើនបំផុត គឺស្មើប្រមាណជាង៣៩៣លានដើម ។ បន្ទាប់មក ប្រទេសឥណ្ឌា ស្ថិតក្នុងលំដាប់ទី២ ស្មើប្រមាណជាង៧១លានដើម ចំណែកប្រទេសចិន ស្ថិតក្នុងលំដាប់ទី៣ ស្មើប្រមាណជាង៤៩លានដើម ។
ចំណែកប្រទេសថៃ ស្ថិតក្នុងលំដាប់ទី១៣ នៅលើពិភពលោក និងស្ថិតក្នុងលំដាប់ទី១ នៅតំបន់អាស៊ាន ដែលមានអ្នកកា.ន់កា.ប់កាំភ្លើ.ងច្រើនរហូតដល់១០លាន៣សែនដើម ខណៈប្រទេសថៃមានពលរដ្ឋសរុបចំនួន៦៨លាននាក់ ។ ក្នុងចំណោមកាំភ្លើ.ងចំនួន១០លាន៣សែនដើម ក្នុងនោះកាំភ្លើ.ងដែលបានចុះបញ្ជីស្របច្បាប់ស្មើប្រមាណ៦លាន២សែនដើម ។
បើទោះជាចំនួនអ្នកកា.ន់កា.ប់កាំភ្លើ.ងនៅប្រទេសថៃតិចជាងអាមេរិកក្តី ប៉ុន្តែក្នុងតំបន់អាស៊ានចាត់ទុកថា ការកា.ន់កា.ប់កាំភ្លើ.ងនៅប្រទេសថៃ គឺស្ថិតក្នុងលំដាប់ទី១ ក្នុងតំបន់នេះ ។ ដូច្នេះ ធ្វើឱ្យប្រទេសថៃក្លាយជាទីផ្សារងងិតខាងរកស៊ីជួញដូរអាវុធ ហើយខុសប្លែកគ្នាពីប្រទេសកម្ពុជា និងវៀតណាម ដែលមានច្បាប់តឹងរ៉ឹងសម្រាប់គ្រប់គ្រងអាវុធ ។
ភ្នាក់ងារទិន្នន័យនៃវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីឆ្នាំ២០១៩ ថា ថៃ គឺជាប្រទេសមានអំពើឃា.ត.ក.ម្មដោយសារកាំភ្លើ.ង ស្ថិតក្នុងលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសហ្វីលីពីន ។
ដូចគ្នានេះ គេហទំព័រ World Population Review បានផ្សព្វផ្សាយពីលទ្ធផលស្ទង់មតិប្រទេសដែលមានចំនួនអ្នកស្លា.ប់ដោយសារកាំភ្លើ.ងច្រើនបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២២ បង្ហាញថា ប្រទេសថៃស្ថិតក្នុងលំដាប់ទី១៥ ដែលមានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន២.៨០៤នាក់ ស្មើនឹងអត្រាស្លា.ប់ចំនួន៣.៩១នាក់សម្រាប់ពលរដ្ឋចំនួន១សែននាក់ ។
ប្រទេសមានពលរដ្ឋស្លា.ប់ដោយសារកាំភ្លើ.ងច្រើនបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២២ រួមមាន ៖
១-ប្រេស៊ីល មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ច្រើនជាង ៤ម៉ឺន៩ពាន់នាក់
២-សហរដ្ឋអាមេរិក មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ៣ម៉ឺន៧ពាន់នាក់
៣-ម៉ិកស៊ិក មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ២២.១១៨នាក់
៤-ឥណ្ឌា មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ១៤.៧១២នាក់
៥-កូឡុំប៊ី មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ១៣.១៧១នាក់
ប្រភព ៖ 3plus News










