ប្រទេសថៃ ៖ ហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅប្រទេសថៃ ជាពិសេស ភ្ញៀវទេសចរចិន ។ គេសង្កេតឃើញថា ក្នុងបណ្តាញសង្គមល្បីឈ្មោះរបស់ចិនឈ្មោះ Weibo មានជនជាតិចិនជាច្រើននាក់ចូលមកបញ្ចេញមតិយោបល់ថា ពួកគេមិនចង់មកកម្សាន្តនៅប្រទេសថៃទេ ដោយសារគ្មានទំនុកចិត្តរឿងសុវត្ថិភាពភ្ញៀវទេសចរ ។
ហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON លើកនេះ បានបណ្តាលឱ្យភ្ញៀវទេសចរចិនម្នាក់ស្លា.ប់បា.ត់ប.ង់ជីវិតនៅនឹងកន្លែង ហើយធ្វើឱ្យបណ្តាញសង្គមនៅប្រទេសចិនចុះផ្សាយ និងជជែកពីហេតុការណ៍នេះយ៉ាងច្រើន ។ ជាក់ស្តែង អ្នកលេងបណ្តាញសង្គមចិនបានចែកចាយបន្តគ្នានូវហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON ទីក្រុងបាងកក ។
ជនជាតិចិនម្នាក់បញ្ចេញមតិក្នុងបណ្តាញសង្គមថា ៖ «បច្ចុប្បន្ននេះ ពួកយើងមិនអាចទៅប្រទេសថៃបានទេ» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «ក្រសួងវប្បធម៌ និងទេសចរណ៍ថៃធ្វើការដោយគ្មានប្រយោជន៍» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «បច្ចុប្បន្ន ការចំណាយប្រាក់ពេលទៅលេងនៅប្រទេសថៃមិនថោកទេ ខណៈការធ្វើដំណើរនៅប្រទេសចិនមានសុវត្ថិភាពជាង» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «ប្រាប់រួចហើយថា កុំទៅលេងប្រទេសនៅតំបន់អាស៊ាន មិនព្រមស្តាប់គ្នាទេ» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «កើតហេតុការណ៍បែបនេះហើយ នៅតែមកអង្វរឱ្យយើងទៅដើរលេងនៅថៃទៀត» ។
ការបញ្ចេញមតិរបស់ជនជាតិចិនភាគច្រើនសុទ្ធតែគ្មានទំនុកចិត្ត ព្រមទាំងភ្ញាក់ផ្អើលនឹងប្រទេសថៃ ដែលបានអនុញ្ញាតឱ្យពលរដ្ឋខ្លួនអាចគ្រប់គ្រងអាវុធយ៉ាងងាយ ។ ហេតុនេះ វាជាបញ្ហាសំខាន់ដែលរដ្ឋាភិបាលថៃមិនអាចព្រងើយកន្តើយបានទេ ចំពោះការស្តារមុខមាត់ប្រទេសជាតិ និងទំនុកចិត្តពីភ្ញៀវទេសចរឡើងវិញ ៕
ប្រភព ៖ mgronline










