ថ្មីៗនេះ កាហ្វេភ្នំ១៥០០ ដែលជាហាងកាហ្វេដ៏ល្បីមួយប្រចាំស្រុកវាលវែង បានប្រកាសបិទមួយរយៈពេលខ្លីសិន ដោយសារកម្លាំងទឹកភ្លៀងខ្លាំង បានហូរនាំយករោងកាហ្វេភ្នំ១៥០០បាត់សម្រោល និងរងការខូខាតខ្លាំងទៅលើសម្ភារៈមួយចំនួន។
កាហ្វេភ្នំនេះ មានទីតាំងនៅផ្លូវជាតិលេខ៥៥ បង្គោលគីឡូ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាហ្វេនេះ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងអមទៅដោយសម្លេងទឹកជ្រោះថែមទៀតផងដែរ ដែលបានជួយបង្កើនបរិយាកាសជុំវិញកាន់តែស្រស់ស្រាយ។
កាហ្វេភ្នំមានបម្រើជូនសេវាកម្មជាច្រើនដូចជា:កាហ្វេ និងភេសជ្ជៈ, អាហារពេលព្រឹក, អាហារពេលថ្ងៃ និងអាហារពេលល្ងាចផងដែរ។
តែយ៉ាងណាមិញ កាហ្វេភ្នំ១៥០០ នឹងត្រឡប់មកដំណើរការធម្មតាវិញ នៅពេលដ៏ខ្លីខាងមុខ ដោយម្ចាស់ហាងត្រូវការជួសជុលហាងស្ទើរតែស្រុងឡើងវិញ៕









