Home តារាជាតិ បំពាក់ឆៀងជាផ្លូវការ ហុក សារិតុលា បង្កឱ្យមានការវែកញែកលើរឿងនេះ

បំពាក់ឆៀងជាផ្លូវការ ហុក សារិតុលា បង្កឱ្យមានការវែកញែកលើរឿងនេះ

81
0

ហុក សារិតុលា Miss Supranational Cambodia 2026 បានទទួលឆៀង Cambodia ជាផ្លូវការហើយក្នុងការប្រកួតនៅប្រទេសប៉ូឡូញដែលត្រូវនឹងព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ ទោះយ៉ាងណា បន្ទាប់ពីវីដេអូរបស់ តុលា ទទួលឆៀងជាផ្លូវការបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកស្រាប់តែមានមតិវែកញែកលើរឿងនាងមិនលើកដៃ «សំពះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg91fDEBSKhvTtTxpA9pTH667qk5dN_J7bXTtUbaZbolC7boiBtZ-jW1pP38L9WXUvAV3-_1nVYPqEhAKpE5h-eDhSKJPwiA-H4jmR6LpktsqFRPMKgRU4gNsIKK5rnPt7yUA938240ACilfVk3knN4I32j-lDOx1o4yKo0OTxD6KXzTUe97gmeDu6NS-c/s2048/image_2026-07-15_13-51-00%20(2).png
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ហុក សារិតុលា បានតំណាងប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញហើយបន្ទាប់ពីស្នើសុំ Visa បានសម្រេច។ តាំងពីចេញដំណើរទៅប្រកួត Miss Supranational Cambodia 2026 បានធ្វើឱ្យសាធារណៈមានការចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរសំលៀកបំពាក់ជាច្រើនឈុតក្នុងពេលផ្លាស់ប្តូរជើងយន្តហោះទម្រាំនឹងទៅដល់កងប្រកួត។ ហុក សារិតុលា ក៏បានភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងបវរកញ្ញាផ្សេងទៀតផងដែរខណៈមិត្តរួមបន្ទប់របស់នាងគឺបវរកញ្ញាវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw0JM53BafIz4BS3X1PpWpNf5F-69uO2eXuF4qeU5VHJ6VM9DxaRM-DxwPJf4GUmvK6W2yGNvFHnI1m1bhz74jBffL7sEogDzLJQOtWXL1GFnBE_iZQTM1E1LTRWeDjnvBaq3uI7C9qt8GTmew-kxvwV6Mvi9n1pn7DTs53rByAM_iwr1gIT0HgGVFkeA/s2048/image_2026-07-15_13-50-57.png

នាព្រឹកព្រលឹមថ្ងៃទី១៥ ខែកក្កដា ស្ថាប័ន Miss Supranational Cambodia បានបង្ហោះវីដេអូរបស់ ហុក សារិតុលា ក្នុងការបំពាក់ឆៀងតំណាងឱ្យប្រទេសកម្ពុជាជាមួយនឹងការនិយាយភាសាអង់គ្លេសប្រកបដោយភាពជឿជាក់របស់នាង។ យ៉ាងណាមិញ វីដេអូទទួលឆៀងនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិវែកញែកដោយសារឃើញ ហុក សារិតុលា មិនលើកដៃសំពះនៅពេល Miss Supranational 2025 បំពាក់ឆៀងឱ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNL1kq5QhobkbsW2iMU4uwuVxlBl0d-jDf3wh99f1lmYVj2fLaqqmRpxDgJwtFHaOE_ShBDkfktbBdvJFgFhT96bJ4hM5LZO7wB4xMnd092bkHb_gdh9kQzZq4DBM3e3m2z8_IMgc9MAXVcuqLVgd86a-vZ5CSedXOxJvIIEIvkSjOmIXY4_PqvxrYlgA/s2048/image_2026-07-15_13-50-58%20(2).png
មតិខ្លះបានបង្ហាញពីភាពងឿងឆ្ងល់របស់ខ្លួនថាហេតុអ្វី ហុក សារិតុលា មិនលើកដៃសំពះដែលជាទំនៀមទម្លាប់របស់ខ្មែរ ខណៈអ្នកខ្លះស្មានថា Miss Supranational Cambodia 2026 អាចភ្លេចសំពះលើកនេះ ប៉ុន្តែលើកក្រោយគួរមានការសំពះជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ_YqeFXJNCA7RZA_3Xoq10W5AbA1n5rrb0jNyaMMZaNh6Z2TzKFoTDqctYxKTJ-2bjnLOfd3V47XG1HdZqF7g6JINBy95O1Z2cfQxP4SPONgmvJznkYXNeLu0R_962Gl9lqir-N75NyOnkdmnWj83X68HJUC7LrroYzC-mjA7Q7CGe3c6ZAKH9aSLEns/s2048/image_2026-07-15_13-50-59.png

យ៉ាងណាក៏ដោយទាក់ទងនឹងមតិវែកញែកទាំងនេះ ផេកគាំទ្រវិស័យបវរកញ្ញាមួយឈ្មោះថា « Review តាមអារម្មណ៍ » បានលើកឡើងថា «រឿងសំពះរឿងអីហ្នឹងឈប់ទើសខ្លះទៅ ទុកវគ្គឈុតតំណាងជាតិទៅ វគ្គទទួលឆៀង ឆៀងអក្សរ Cambodia ប៉ុណ្ណាណីហើយ កុំខ្លាចគេអត់ដឹងថាខ្មែរ រៀនយល់ពី Global citizens ខ្លះផង»៕