LISA សមាជិកក្រុម BLACKPINK បន្តរជ្ជកាលដ៏ល្អឥតខ្ចោះរបស់ខ្លួននៅលើវេទិកាតន្ត្រីជុំវិញពិភពលោក ក្នុងនាមជាតារាKpop ដោយពេលនេះបន្ថែមសមិទ្ធិផលមួយផ្សេងទៀតបន្ទាប់ពីគណនីផ្លូវការរបស់ “Guinness World Records (GWR)” បានប្រកាស។BLACKPINK's Lisa creates streaming record with 'MONEY' on Spotify

នៅថ្ងៃទី២៧ ខែកញ្ញា កំណត់ត្រាពិភពលោកហ្គីណេសបានប្រកាសថាពួកគេបានប្រគល់កំណត់ត្រាពិភពលោកជាផ្លូវការដល់ Lisa សម្រាប់ “MONEY” ជា “បទ K-pop ដំបូងដោយសិល្បករទោលដែលឈានដល់១ពាន់លាន stream នៅលើ Spotify”។Blackpink's Lisa Manobal faces online hate from Chinese K-pop fans for  performing at Crazy Horse cabaret club - ABC News

“MONEY” ជាបទក្នុងអាល់ប៊ុមទោលដំបូងរបស់ Lisa ដែលមានចំណងជើងថា “LALISA” ត្រូវបានចេញផ្សាយជាលើកដំបូងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយបទចម្រៀងនេះចំណាយពេលជាង ២ឆ្នាំដើម្បីឈានដល់ ១ពាន់លាននៅលើ Spotify ។BLACKPINK's Lisa drops powerful performance video for 'Money'

ទន្ទឹមនឹងនេះ បន្ថែមពីលើកំណត់ត្រាពិភពលោក Guinness World Records ជាច្រើនរបស់ BLACKPINK ជាក្រុម Lisa បានកាន់កាប់កំណត់ត្រាពិភពលោកមួយចំនួនរួចមកហើយក្នុងនាមជាសិល្បករទោល K-pop ដំបូងគេឈ្នះពាននៅ MTV Video Music Awards” និង “អ្នកតាមដានច្រើនជាងគេនៅលើ Instagram សម្រាប់សិល្បករ K-pop ”។

ព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងឧស្សាហកម្មនេះសិល្បករតែពីរនាក់គត់ដែលមានបទចម្រៀងទោលដែលអាចឈានដល់ ១ពាន់លាន stream នៅលើ Spotify នាពេលខាងមុខគឺបទ “SOLO” របស់ Jennie សមាជិក BLACKPINK និងបទ “Like Crazy” របស់Jimin សមាជិក BTS ៕