បរទេស៖ យោងតាមប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបាននិយាយនៅថ្ងៃទី ២៤ ខែកញ្ញាថា “ប្រទេសបារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួននៅប៉ុន្មានម៉ោងខាងមុខនេះ ដោយឯកអគ្គរដ្ឋទូត និងមន្ត្រីការទូតមួយចំនួននៅនីហ្សេ នឹងត្រឡប់ទៅប្រទេសបារាំងវិញ”។
ប្រធានាធិបតី Macron បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការយោធារបស់បារាំងជាមួយនីហ្សេនឹងត្រូវ “បានបញ្ចប់”។ បារាំងនឹងចាប់ផ្តើមដកទ័ពនៅប៉ុន្មានខែខាងមុខ ហើយបញ្ចប់ការដកទ័ពទាំងអស់នៅចុងឆ្នាំនេះ។ មេដឹកនាំបារាំងបានបន្ថែមថា លោកនឹងពិគ្រោះជាមួយរដ្ឋាភិបាលយោធានីហ្សេ ដើម្បីឱ្យដំណើរការដកចេញប្រព្រឹត្តទៅដោយសន្តិវិធី។
មូលហេតុចម្បងនៃការដកឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេសនីហ្សេរីយ៉ា គឺដោយសារ ប្រធានាធិបតីបាហ្ស៊ូមរបស់ប្រទេសនីហ្សេ ឡើងកាន់អំណាច ហើយអះអាងថាទីក្រុងប៉ារីសនឹងរួមចំណែកគ្រប់គ្រងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ។ ដូច្នេះហើយ ECOWAS បានប្រកាសពីសកម្មភាពនៃកម្លាំងឈរជើងរបស់ខ្លួនត្រៀមធ្វើអន្តរាគមន៍នៅប្រទេសនីហ្សេរីយ៉ា។
ទោះជាយ៉ាងណា ប្រជាជននីហ្សេមានការមិនពេញចិត្ត និងរងសម្ពាធខ្លាំង ក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់ខ្លួនគឺលោកប្រធានាធិបតីបាហ្ស៊ូម ចេញពីសហគមន៍សេដ្ឋកិច្ច អាហ្វ្រិកខាងលិច និងស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ។
ប្រទេសនីហ្សេបានធ្វើរដ្ឋប្រហារនៅចុងខែកក្កដា ដោយរដ្ឋាភិបាលយោធានីហ្សេបានលុបចោលកិច្ចព្រមព្រៀងយោធាជាមួយបារាំង និងបានប្រកាសបណ្តេញឯកអគ្គរដ្ឋទូតបារាំងគឺលោក Sylvain Itte ចេញពីប្រទេសរបស់ខ្លួន។ បន្ទាប់ពីធ្វើរដ្ឋប្រហារទទួលបានជោគជ័យ ថ្នាក់ដឹកនាំយោធារបស់នីហ្សេបានប្រកាសថាប្រទេសនេះបានឈានដល់ “ជំហានថ្មីឆ្ពោះទៅមុខក្នុងអធិបតេយ្យភាព”។ រដ្ឋាភិបាលយោធានីហ្សេរីយ៉ាបាននិយាយថា នេះជាពេលវេលាប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតរបស់ប្រជាជននីហ្សេ៕
ប្រភព៖vnexpress










