មតិមហាជនកាន់តែខ្លាំងក្លានៅលើបណ្តាញសង្គមខណៈកំពុងចាំរង់អ៊ុតមើលចំណាត់ការជាថ្មីរបស់ក្រសួងនឹងចាត់វិធានការយ៉ាងដូចម្តេចចំពោះការសាងសង់ប្រាសាទថ្ម «សីហនគរ»នៅប្រទេសថៃក្រោយពីលេចរូបរាងកាន់តែច្បាស់ប្លង់ស្ថាបត្យកម្មដូចទៅនឹងប្រាសាទអង្គរវត្ត។ រឿងនេះបានជំរុញឱ្យម្ចាស់ពាន លីម តិចម៉េង មិនអាចនៅស្ងៀមបង្ហាញពីទំហំចិត្ត ឈឺចាប់ដែលអាចក្លាយជាជំងឺរ៉ាំរ៉ៃក្នុងចិត្តលោកមិនខានព្រោះតែឃើញគេធ្វើសកម្មភាពដាក់កម្ពុជាបែបនេះ។May be an image of 1 person and bangs

ម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា លីម តិចម៉េង តារាចម្រៀងប្រចំផលិតកម្មហង្សមាសនិងជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានរៀបរាប់យ៉ាងដូច្នេះថា «យូរណាស់ហើយមិនដែលចេះ share អ្វីទេ តែបើនេះជារឿងពិតនោះការឈឺចាប់គឺប្រាកដជាក្លាយជាជំងឺរ៉ាំរ៉ៃក្នុងចិត្តខ្ញុំ ពិសេសកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ ដោយសារតែអាហារ ៣ ពេលលក់ឧត្តមគតិបែបនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv5R5-30wTuvZ2EA5n8ZeIpP7hl3v213xdrdVo-A6gN2wVmqGC0sQ9Wkjbp70E2eYyntCV4OVFbyprn92bq0MUqgkN3wqRdWaRhRpJJOVL5OBCvDYRm8sFGf1m14kM18MHFVEUzzdoLrvXxS4av4kIsugwQfHahFhgKe4K3ldXf7tPU-gzIIzJY4ODsRo/s1999/image_2023-09-26_09-35-37.png

សូមបញ្ជាក់ថារឿងនេះបានចាប់ផ្តើមផ្ទុះដំបូងនៅឆ្នាំ២០២១ ដែលមានមតិប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជាបន្ទាប់ពីឃើញប្រទេសថៃសាងសង់ប្រាសាទថ្មដូចប្រាសាទអង្គរវត្តព្រមទាំងស្នើឱ្យភាគីថៃបញ្ឈប់ការសាងសង់ ប៉ុន្តែព្រះចៅអធិការវត្តនេះបានបដិសេធថាមិនបានចម្លងតាមប្រាសាទអង្គរវត្តនោះទេ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីរឿងហេតុបានផ្ទះឡើងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការជូនសាធារណជនដែលមានដូចជា៖
១, សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជា ទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃប្រទេសថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
២, តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថាការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
៣, តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtNfMCPDwTRHAEQ4GTtJsaROWR6Cl7OHsDnxI7jd7eAT-wqoacKDZTN5eD4PGyY_dyNLFHazV7FTyXpPBFiPy7nlSqoFYmtu_QwoTyv6ondmrzdvKBozj8kuQU6mxo0b7s8WLLjrGgHGgs1zZL8iIqv2B8kq5SbT9Hr9Qd01oqIIZaD0EcARGRaHcp0uo/s1999/image_2023-09-26_09-35-34.png

ទោះបីជាកន្លងមក ភាគីថៃបានសហការគ្នាចុះត្រួតពិនិត្យយ៉ាងនេះក៏ដោយ ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០២៣ ប្រាសាទថ្មនេះកាន់តែលេចរូបរាងដូចប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តដែលមិនអាចប្រកែកបានប្រសិនជាដាក់រូបទន្ទឹមគ្នា។ បញ្ហានេះបានធ្វើឱ្យមតិមហាជនផ្ទុះឡើងម្តងទៀត ព្រមទាំងរង់ចាំមើលចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃនឹងធ្វើយ៉ាងដូចម្តេចបន្តទៀត?៕

 


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivh2JkKv8Etmdagry5UlAJlcyr5EiRuROEB9I_LEPyayYvju1dM4KmkpDbr2Snin1yrnOVJ_123sAnwreM2Q48PlVPBuzEMcVkOzB94DQQbPGWLRkco9GwU1CrXq6Myhioebl1tF3u7glK-JtDpZEKF1noEk1qD7V4xqd-wlBndwi8BKYPW4SLo56EfH8/s1999/image_2023-09-26_09-35-33.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hSBlcde0xxwfi3z8wFRB0VzTxKNWt5WY52zPVfKMW1DviiFCiveJeALyE_sRUScpPuBCFsJSFrj_qMm87zfuGjqN1FHjMEBBNaXR36aMNDqFwQiR6ePFepzr4jDabReCXxh3Yb19vF2x16syDHL4NJW_0jMghb5L6xNobeYwlKgRcmJTHdg7--IwLD4/s1999/image_2023-09-26_09-35-31.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfMaGL4NcG1onqf5rzP1kaq2m08ZdoQ5je8eiIFKa-GfNw7UXCd68ox2IBEWZyOKATFqs-U5Uc1VksCq6bYzqM2vQRl764MRpJ38KyqXokdn4Nnb3y-ongvpXl7NRKK-JWMTyC5I6Z9Lj1LLK6OwFfJBytAIZb8TyFE4kOgh7RPduDo84dRhbIQx8O-1g/s1999/image_2023-09-26_09-35-30.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR7Mu7Uks49blqW-oFD3zDbv7qyunkLqeks6ImaKovWPuuE9ossNU9JuPhycjGMhGbct3J5smhcEB0tlLBew3m_DIIwIU2lpQ_5_FIWSi2-ziLcrnrp7v-qgM0Lds0Rb63YyK4uQ4KKfqn3zKqfWLV-vcV11F2nQxSABsN-h-kHip5bvFMBUHkaej9vU4/s1728/image_2023-09-26_09-35-28.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Qz4uWZzXuVGdUlqmlmozDnujXvN9OQR9krozof1bzpIZT3F7a_qECKl2ANZqGGeR0lj2ZDL1_kiK-mzAeuT16-SBo_23PG8RBUKw_TbSnAoAWiH36836LJcOb0TfrR2acPS0dTta17ZkI17pw-VjnQKTl8IPRT6iLvMXBUTwXTnE5pVq0ZI1iOsulPg/s1236/image_2023-09-26_09-35-27.png