ដើម្បីអបអរនៃទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រសួងទេសចរណ៍នៃខេត្តសៀមរាប បានសហការជាមួយសណ្ឋាគារ និងកន្លែងកម្សាន្ត ជាង៣០កន្លែងទូទាំងខេត្ត ធ្វើការបញ្ចុះតម្លៃពី១០ភាគរយ ទៅ៥០ភាគរយ រយៈពេល៥ថ្ងៃពេញ ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។TOURISM BALANCING ACT: THE IMPORTANCE OF HERITAGE SITE PRESERVATION IN CAMBODIA — the Pacific Council magazineទិវាទេសចរណ៍ពិភពលោក បានបារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ ១៩៨០ ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ។Siem Reap - Introduction - Siem Reap Travel Guideជាទូទៅទិវានេះ តែងតែរៀបចំឡើងក្រោមប្រធានបទផ្សេងៗគ្នានេះ ជាក់ស្តែកាលពីឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជាជ្រើសយកប្រធានបទ”ការគិតគូរឡើងវិញពីទេសចរណ៍”។ ដោយឡែកនៅឆ្នាំ២០២៣នេះ កម្ពុជា ជ្រើសយកប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដែលប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំឯ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច។A guide to Siem Reap, Cambodiaហេតុដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅកម្សាន្តនៅខេត្តសៀមរាប ពេលនេះគឺជាឱកាសល្អដ៏កម្រមាន ដែលបងប្អូនទទួលបានការបញ្ចុះតម្លៃដល់៥០ភាគរយ ទៅតាមសណ្ឋាគារ និងកន្លែងកម្សាន្តមួយចំនួនផងដែរ៕May be an image of map and textMay be an image of 1 person, map and textMay be a doodle of 3 people, map and text

ប្រភព៖ មន្ទីទេសចរណ៍ខេត្តសៀមរាប