ប្រទេសថៃ ៖ វិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានមកកម្សាន្តនៅប្រទេសថៃ គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរមកកាន់ប្រទេសថៃមានភាពអ៊ូអរ ជាពិសេស ភ្ញៀវទេសចរចិន ។ គេសង្កេតឃើញថា នៅចុងខែកញ្ញា ឆ្នាំ២០២៣ ភ្ញៀវទេសចរចិនបានកក់សំបុត្រយន្តហោះធ្វើដំណើរពីទីក្រុងឈឺងទូ មកកាន់កោះសាមុយពេញអស់ហើយ ដោយសារវាជាថ្ងៃបុណ្យជាតិ និងជាថ្ងៃឈប់សម្រាកយូរថ្ងៃនៅប្រទេសចិន ។Thailand welcomes 1st group of Chinese tourists after China's optimized  COVID-19 strategy-Xinhuaក្រុមហ៊ុនអាកាសចរណ៍ចិនលើកឡើងថា ប្រទេសចិនមានថ្ងៃឈប់សម្រាកច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរចិននាំគ្នាមកលេងនៅប្រទេសថៃ ខណៈប្រទេសថៃប្រើវិធានការលើកលែងទិដ្ឋាការ (Free Visa) ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ។ ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ចិនរង់ចាំតាមដានស្ថានការណ៍ធ្វើដំណើររបស់ភ្ញៀវទេសចរបន្ទាប់ពីពេលនេះ ជាពិសេស នៅថ្ងៃធម្មតា បើភ្ញៀវទេសចរចិនធ្វើដំណើរមកលេងប្រទេសថៃកើនឡើង ខាងក្រុមហ៊ុននឹងត្រៀមជើងហោះហើរដើម្បីទទួលកំណើនភ្ញៀវទេសចរ ។21 Best Things to Do in Koh Samui - What is Koh Samui Most Famous For? – Go  Guides

ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ចិនបានសំណូមពរឱ្យរដ្ឋាភិបាលថៃប្រកាស និងមានវិធានការធ្វើឱ្យភ្ញៀវទេសចរចិនមានទំនុកចិត្តថា ការមកកម្សាន្តនៅប្រទេសថៃមានសុវត្ថិភាព ព្រោះកន្លងមក មានព័ត៌មានថា ជនជាតិចិនត្រូវបានគេចាប់ខ្លួន រហូតធ្វើឱ្យពួកគេភ័យខ្លាច ។ ពួកគេតែងតែសួរអំពីរឿងនេះ មុននឹងសម្រេចចិត្តធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ។Koh Samui Tours & Travel Information - Thailand - Asia Tours

គួរបញ្ជាក់ថា កោះសាមុយ គឺជាកោះមានទំហំធំលំដាប់ទី២ របស់ប្រទេសថៃ បន្ទាប់ពីកោះភូកេត ។ កោះនេះមានទីតាំងស្ថិតនៅខេត្តស៊ូរ៉ាត់ថានី ហើយកាលពីឆ្នាំ២០១៨ មានភ្ញៀវទេសចរមកកម្សាន្តនៅកោះនេះ រហូតដល់ជាង២លាននាក់ ។WAT PLAI LAEM KOH SAMUI - The Ultimate Guide

កោះសាមុយមានឈ្មោះល្បីល្បាញនៅលើពិភពលោក ហើយភ្ញៀវទេសចរថៃ និងបរទេស បានដាក់ឈ្មោះកោះនេះថា «កោះឋានសួគ៌នៅកណ្តាលឈូងសមុទ្រថៃ» ដោយសារកោះនេះសម្បូរទៅដោយធនធានធម្មជាតិ, ទេសភាពស្រស់ស្អាត, ទឹកសមុទ្រថ្លា, ឆ្នេរខ្សាច់ពណ៌ស និងមានដើមដូងនៅតាមឆ្នេរសមុទ្រ ។ ក្រៅពីមានធម្មជាតិមាត់សមុទ្រដ៏ទាក់ទាញហើយ នៅមានទឹកជ្រោះត្រជាក់ស្ទើរពេញមួយឆ្នាំ ព្រមទាំងតំបន់ទេសចរណ៍បង្ហាញពីសិល្បៈវប្បធម៌របស់អ្នកស្រុក ដូចជា វត្តអារ៉ាមនានា និងចេតិយឡែមស ៕ ប្រភព ៖ Thai PBS