ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលប្រទេសថៃ បានលើកឡើងថា ប្រទេសថៃនឹងធ្វើការពិភាក្សាអំពីការបញ្ចុះតម្លៃប្រេងសាំង ដើម្បីជួយសម្រាលបន្ទុកការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ។ ដូច្នេះ ក្រសួងថាមពលនឹងព្យាយាមបញ្ចុះតម្លៃប្រេងសាំងសម្រាប់ជាកាដូឆ្នាំថ្មីដល់ពលរដ្ឋថៃគ្រប់រូប ។Liberalizing the import of refined oil, electric trains 20 baht for the  entire line, not as

លោក Peeraphan Saleerathaviphak រដ្ឋមន្ត្រីក្រសួងថាមពលបន្តថា ជំហានដំបូង យើងនឹងផ្តោតលើក្រុមពលរដ្ឋដែលងាយផលប៉ះពាល់ជាមុនសិន ។ បន្ទាប់មក យើងនឹងជំរុញការពិភាក្សាបន្ទាន់ជាមួយខាងនាយកដ្ឋានអាជីវកម្មថាមពល ។ ដូច្នេះ នៅថ្ងៃទី១៩ ខែកញ្ញា នឹងមានការពិភាក្សាជាមួយនាយកដ្ឋានគយ ។

លោករដ្ឋមន្ត្រីក្រសួងថាមពលថ្លែងថា ៖ «តាមរយៈការជជែកជាមួយស្ថាប័នពាក់ព័ន្ធឃើញថា មានបញ្ហាផ្សេងគ្នារវាងប្រេងឥន្ធនៈ និងអគ្គិសនី ។ ហេតុនេះ ផ្នែកអគ្គិសនីមានគណៈកម្មការផ្សេងៗគ្រប់គ្រង ប៉ុន្តែប្រេងឥន្ធនៈគ្មានការគ្រប់គ្រងទេ ហើយភ្នាក់ងាររដ្ឋ ក៏គ្មានអំណាចត្រួតពិនិត្យរឿងការចំណាយដែរ ។ បើទោះជាការចំណាយដើមទុនបានកើនឡើងក្តី ប៉ុន្តែនៅមិនទាន់ដឹងទេថា ការចំណាយដើមទុនកើនឡើងលើផ្នែកអ្វីខ្លះ ហើយវាកើនឡើងពិតប្រាកដដែរឬទេ ។ ចំណុចនេះ នឹងត្រូវរកដំណោះស្រាយតាមអំណាចភ្នាក់ងាររដ្ឋក្នុងការគ្រប់គ្រងបន្តទៀត» ។Plan to make E20 fundamental petrol

លោកបន្តថា ៖ «ប្រេងឥន្ធនៈ គឺជាទំនិញពិសេសពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ហើយវាពាក់ព័ន្ធនឹងការចំណាយដើមទុនទំនិញផ្សេងៗ ។ លើសពីនេះ វាជារឿងស្ថេរភាពផងដែរ ព្រោះប្រេងឥន្ធនៈជាទំនិញពិសេស និងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ព្រមទាំងទទួលបានទិន្នន័យត្រឹមត្រូវជាងនេះ» ។

ចុងក្រោយ លោករដ្ឋមន្ត្រីក្រសួងថាមពលបញ្ជាក់ថា ប្រទេសថៃនឹងបញ្ចុះតម្លៃប្រេងសាំងនៅឆ្នាំ២០២៣ នេះ សម្រាប់ធ្វើជាកាដូឆ្នាំថ្មីដល់ពលរដ្ឋទាំងអស់ ហើយលោកនឹងព្យាយាមធ្វើឱ្យគម្រោងនេះកាន់តែត្រឹមត្រូវ ៕ ប្រភព ៖ khaosod