ការលក់ទំនិញតាមអនឡាញ បានក្លាយជាមុខរបរមួយដ៏ពេញនិយមនៅប្រទេសឥណ្ឌូនេសុី ដែលបានធ្វើឱ្យអាជីវករដែលលក់នៅតាមបណ្តាផ្សារ ឬផ្សារទំនើបផ្សេងៗ ជួបវិបត្តិសេដ្ឋកិច្ចជាខ្លាំង។
លោក Jerry Sambuaga អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេសុីបានឱ្យដឹងថា៖ “ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងហាមឃាត់ការលក់ទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់មិនថា TikTok, Facebook ឬ Instagram នោះទេ”។
លោកបាន សង្កត់ធ្ងន់ថា៖”ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងពាណិជ្ជកម្មសង្គម គឺមិនអាចរួមបញ្ចូលគ្នាបានទេ។ ការដែលជម្រុញឱ្យអាជីករផ្លាស់ប្តូរពីការលក់នៅតាមផ្សារទៅលក់អនឡាញវិញ នឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាខ្លាំង ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះតែម្តង”។
គួរបញ្ជាក់ផងដែរ កាលពីឆ្នាំទៅឥណ្ឌូនេសុី ទទួលបានប្រាក់ចំណូល៥២ ពាន់លានដុល្លារ នៃប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិក៕
ប្រភព៖ Reuters










