ពានរង្វាន់ «2023 MTV Video Music Awards’ (MTV VMA)» ដែលប្រព្រឹត្តទៅនៅក្នុងរដ្ឋ New Jersey ត្រូវបានគេទទួលស្គាល់ថាជាពិធីប្រគល់ពានរង្វាន់តន្ត្រីកំពូលទាំងបួននៅសហរដ្ឋអាម៉េរិក រួមជាមួយនឹងពានរង្វាន់ Grammy, Billboard Music Awards និងពានរង្វាន់ American Music Awards ។ ឆ្នាំនេះ ‘MTV VMA’ បានតែងតាំងបេក្ខភាពតារា K-pop ចំនួន៨មានដូចជា JungKook BTS , BLACKPINK, TXT, STRAY KIDS, FIFTY FIFTY, SEVENTEEN ,aespa និង NewJeans ។ ក្នុងចំណោមពួកគេ TXT និង Stray Kids មានវត្តមាននៅក្នុងកម្មវិធីផ្ទាល់ផងដែរ។
ជាលទ្ធផលនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ ក្រុមចម្រៀង BLACKPINK បានឈ្នះពានរង្វាន់ចំនួន២។ ពានរង្វាន់ទី១ គឺជាប់ជា “Best Group” និងពានរង្វាន់ទី២ បានឈ្នះជា “Best Choreography” ទៅលើបទចម្រៀង “Pink Venom” ។ ចំណែកឯ JungKook BTS វិញបានឈ្នះពានរង្វាន់ “Song Of The Summer” ទៅលើបទចម្រៀងមានចំណងជើងថា “Seven”។ ការឈ្នះពានរង្វាន់របស់ JungKook នេះបានជំរុញឱ្យគេ ក្លាយជាសិល្បករកូរ៉េទោលដំបូងគេដែលឈ្នះពានរង្វាន់នេះ។
សម្រាប់វិស័យ Kpop ដែលឈ្នះពានរង្វាន់ជាបន្តទៀតនោះគឺក្រុម TXT (TOMORROW X TOGETHER ) បានឈ្នះលើពានរង្វាន់ “Push Performance of The Year” និងក្រុម STRAY KIDS បានឈ្នះពាន“ Best Kpop” ទៅលើបទ “S-Class” ៕










