ការធ្វើឱ្យធ្មេញពណ៌សស្អាតគឺជាកិច្ចការមួយដែលទន្តពេទ្យអាចជួយបាន ប៉ុន្តែជម្រើសនេះទាមទារឱ្យមានការចំណាយប្រាក់អស់ច្រើន ។ ទោះជាយ៉ាងណា គេអាចជ្រើសរើសជម្រើសមួយផ្សេងទៀតដែលមិនចាំបាច់ចំណាយប្រាក់ នោះគឺវីធីសម្អាតធ្មេញតាមបែបធម្មជាតិ ៦ យ៉ាងដូចខាងក្រោម ៖

១.ប្រើអំបិល ជាមួយទឹកក្រូចឆ្មា៖ អំបិលជួយកម្ចាត់ស្នាមប្រឡាក់លើផ្ទៃធ្មេញ ដែលកាត់បន្ថយកម្រិតអាស៊ីតនៅក្នុងមាត់ ដោយអ្នកគ្រាន់តែលាយអំបិលជាមួយទឹកក្រូចឆ្មាបន្តិច រួចដុសធ្មេញធម្មតា បន្ទាប់មកលាងសម្អាតមាត់ដោយទឹកស្អាតជាការស្រេច។Citrus Lemon and Lime Salt - Recipe - Chili Pepper Madness

២.ទឹកអង្ករ៖ ក្រោយពេលលាងអង្កររៀងរាល់ថ្ងៃ សូមរក្សាទឹកអង្ករដើម្បីដុសធ្មេញរបស់អ្នក ព្រោះទឹកអង្ករមានផ្ទុកវីតាមីន PP នឹងសម្អាតធូលីដីជុំវិញឬសធ្មេញ សម្អាតធ្មេញពុក ប្រយុទ្ធប្រឆាំងនឹងរលាកអញ្ចាញធ្មេញ និងបាក់តេរីដែលបិទជិត កាត់បន្ថយក្លិនមាត់មិនល្អក្នុងមាត់។Rice water for glowing skin (Korean Skincare)

៣.សំបកចេក៖ ប្រើសំបកចេកដុសធ្មេញថ្នមៗរយៈពេល ២ នាទី រួចដុសធ្មេញជាមួយថ្នាំដុសធ្មេញម្តងទៀតឱ្យស្អាត នោះវីតាមីន D និងសារធាតុរ៉ែនៅក្នុងសំបកចេកនឹងជួយឱ្យអ្នកមានធ្មេញសភ្លឺចែងចាំង។The Pros and Cons of Baking with Banana Peels | MyRecipes

៤.ប្រេងដូង៖ ការខ្ពុរមាត់ជាមួយនឹងប្រេងដូងមួយស្លាបព្រាកាហ្វេជារៀងរាល់ព្រឹកនឹងជួយថែរក្សាអនាម័យមាត់របស់អ្នក។ អ្នកក៏អាចជូតប្រេងដូងនៅលើធ្មេញរបស់អ្នក ហើយទុកវាចោលប្រហែលមួយម៉ោង បន្ទាប់មកលាងមាត់របស់អ្នក ហើយដុសធ្មេញរបស់អ្នកដូចធម្មតាជាការស្រេច។The Numerous Benefits of Indigenous Coconut Oil for Hair and Skin

៥.ផ្លែស្រ្តបឺរី៖ ចូរយកស្ត្របឺរី១-២ផ្លែ រួចកិនឱ្យម៉ដ្ឋ ហើយយកជូតលើធ្មេញទុកចោល២-៣នាទី បន្ទាប់មកខ្ពុរមាត់ជាមួយទឹកធម្មតាឬដុសសម្អាតដោយច្រាស់។ ស្ត្របឺរីសម្បូរទៅដោយម៉ាលិចអាស៊ីតដែលជួយឱ្យធ្មេញស និងសារធាតុសរសៃជួយកម្ចាត់បាក់តេរីចេញពីមាត់និងធ្មេញ ។Is a Strawberry a Fruit or a Vegetable?

៦.មើមការ៉ុត៖ ការ៉ុតឆៅមានប្រសិទ្ធភាពជួយសម្អាតកំណកកំបោរចេញពីធ្មេញ ធ្វើឱ្យធ្មេញសស្អាតដូចធម្មជាតិ ។ ចូរលាងទឹកឱ្យស្អាតរួចទទួលទានទាំងឆៅ វិធីមួយទៀត គឺគេអាចយកវាទៅដុសលើធ្មេញ នោះអ្នកនឹងបានធ្មេញសភ្លឺថ្លា៕Carrots 101: Nutrition Facts and Health Benefits
ប្រភព៖phuntoday.com