Home តារាជាតិ យូហៃ រងមតិរិះគ.ន់ពីអ្នកគាំទ្រ Messi

យូហៃ រងមតិរិះគ.ន់ពីអ្នកគាំទ្រ Messi

588
0

តារាចម្រៀងរ៉េប យូហៃ បានរងនូវមតិរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រកីឡាករ Lionel Messiបន្ទាប់ពីម្ចាស់ពានរូបនេះបានផ្លាស់ប្តូររូបភាពប្រូហ្វាល់កាត់តកីឡាករជើងខ្លាំងរូបនេះថើបក្បាលឆ្កែ។ អ្នករិះគន់ចង្អុលបង្ហាញថាសកម្មភាពរបស់ យូហៃ លេងសើចជ្រុលហួសហេតុថែមទាំងហៅតារារ៉េបរូបនេះថាជាកេ្មងពាលទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR1TO-otCGryMZFV0RgP75g_Nc6urbuQZNdxguhaPL86tCROql8nZxs9MN3oXeWNCPyxBpd_CqSJlykCVphNaj6BdqKvltVUVp4WWK0A-ryRCSWU5gMw-M96UA3HjceBuoB_aVSFG8HejbxmhUcToM4_2075y6ckzj4bZQpxh0khdwL2i9SfYij-kUeDY/s2048/image_2026-07-21_08-48-58.png
បន្ទាប់ពីបញ្ចប់ការប្រកួត World Cup 2026 ដោយបានរកឃើញជើងឯកដោយបានទៅលើប្រទេសអេស្ប៉ាញក្តីការពិភាក្សាជុំវិញព្រឹត្តិការណ៍កីឡាពិភពលោកនេះមិនទាន់បញ្ចប់នៅឡើយទេ។ អ្នកគាំទ្រអាហ្សង់ទីន ខ្លះថែមទាំងបង្កហិង្សាពេញទីក្រុងព្រោះខឹងដែលក្រុមជម្រើសជាតិមិនបានលើកពានទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtZt6DRiMbSEbXTMlIfh1rGdYcuy00oYRCuj28QKfsHoL_QGjH2k5ZboDBspm_jCa5AEsEfhTy7DRdDM9Bhd9CSGJAK74z4fvVXrce4qnBIdsC_Tg5pTQaCxnBODRO3SHEPetvgK7jVX7lRs05va3atII1E9RQRXCIRUtMc_mel58BjxhBGKG0pPQxox0/s469/image_2026-07-21_08-47-11.png

ភាពចម្រូងចម្រាសនានាជុំវិញព្រឹត្តិការណ៍ World Cup 2026 មិនត្រឹមតែកើតឡើងនៅឯក្រៅប្រទេសនោះទេ ប៉ុន្តែក៏កំពុងតែក្តៅគគុកនៃការពិភាក្សានៅក្នុងស្រុកផងដែរ។ យូហៃ ម្ចាស់ពាន The Rapper Cambodia ពេលនេះរងនូវការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រកីឡាហើយ កេរ្តិ៍ឈ្មោះរបស់តារារ៉េបកំពុងតែរះនេះរងនូវការខាតបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY9Dh4jaJJhjDurZ3mRj_-Dfp6G45s7UDEYzJxMEUujLalWvnWYvTatazBSffEwcEauVS4XSOR8mFX0j-_jbY1fi2tfDGTHexAA3jcaFz5J-E4c6YX1Ew2xbMebMAmDRQXzvbKRIkUtZYHoogl78T1KHZ7pTVwM01G5xrFUXAGwo-KmbSPalLEUNAI8pI/s672/image_2026-07-21_08-47-11%20(2).png

ការខឹងសម្បារពីអ្នកគាំទ្រកីឡាដោយសារតែគណនីផ្ទាល់ខ្លួនរបស់ យូហៃ បានផ្លាស់ប្តូររូបភាពប្រូហ្វាល់ដែលកីឡាករ Lionel Messi ថើបក្បាលឆ្កែជំនួសឱ្យការថើបពាន។ ទង្វើលេងសើចរបស់ យូហៃ ដែលដាក់រូបភាពកាត់តនេះត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ថាមិនសមរម្យប្រមាថដល់កីឡាករ Messi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwOV9sidRN2w2qq3r2pBI6R4eqN6oiHNI5xggcyDTBftKEa_n7d6IHaLMhanJ0EV_TJ-zwYmiaeY3romzXeUTsHV9PRT4Nau-lRWHftm1O8lHfP-fVQgRO8jpW_0NWlR4AYhxCnJiBmT3AezzrUzbrQNjBUxiG0LbpsLLdL04nES2Vj_M9YUN4MvXt0xk/s2048/image_2026-07-21_08-50-40.png

មតិខ្លះថែមទាំងលើកឡើងទៀតថាអ្នកគាំទ្រ Messi នៅក្នុងស្រុកខ្មែរច្រើនជាងអ្នកគាំទ្ររបស់ យូហៃ តទៅទៀត។ អ្នកផ្សេងទៀតបានរិះគន់អត្តចរិត យូហៃ ថាមិនល្អនិងហៅលោកថាជាក្មេងពាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbwVET5q8zsnSGSo4PAMvkFaaQqAE6_rBKnHIQMKiOGKiMaGQRkaACZx_UQDB4V1zut8FXgvCBWQkU2zXhjKjAOCpalS2pWWmOxGhm1qIHvjJxPPxT8f-5jspi-00VluVgLBq_lPhYjKj25rQiJXoiFGoTU-O5uI5n5yHgHkNa0UEebDqnaoDgBsdx4I/s2048/image_2026-07-21_08-48-57.png
ក្រោយពីរងនូវការរិះគន់យ៉ាងផុសផុលពីអ្នកគាំទ្រ Messi គណនីហ្វេកប៊ុកផ្ទាល់ខ្លួនរបស់ យូហៃ ក៏បាន lock profile ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការរិះគន់មិនទាន់ឈប់ត្រឹមនេះទេគេក៏បានឃើញអ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅរិះគន់ យូហៃ នៅលើផេករបស់លោក ជាពិសេសបញ្ចេញមតិរិះគន់នៅក្រោមវីដេអូចម្រៀងថ្មីរបស់គេដែលទើបតែចេញមានចំណងជើងថា «WISH YOU WELL»។ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២១ ខែកក្កដា ម្ចាស់ពានរូបនេះពុំទាន់ចេញមកបកស្រាយឬបង្ហាញសកម្មភាពអ្វីឡើយ៕