Home ព័ត៌មានអន្តរជាតិ ឆ្មាំសមុទ្រចិន ប៉ះទង្គិចគ្នាជាមួយទាហានជើងទឹកហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

ឆ្មាំសមុទ្រចិន ប៉ះទង្គិចគ្នាជាមួយទាហានជើងទឹកហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

137
0

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ជម្លោះនៅសមុទ្រចិនខាងត្បូងបានផ្ទុះឡើងសារជាថ្មី នៅតំបន់ Second Thomas Shoal ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh1IfdQIjSKVbLbKyUkcRdRXseSQrA013pHc7MBhEKVF_D1nplYf1nsi7iesPrxFQHJhqmJqWV-MR5gG-HOwkJk9CJjHbyK-Eu95q1ACAeqzro1BVwHqiA4rOP5tcUqJDCHOiyCS53qqtQZSLcLNUVYuUqzmZUZVy36URIwDtBOq9EJHPPLMdPEMHrGy4/s1200/image_2026-07-21_14-06-29.png

ភាគីហ្វីលីពីនបានចោទប្រកាន់កងឆ្មាំសមុទ្រចិនថា បានវាយប្រហារដោយដំបងឈើទៅលើទាហានជើងទឹកហ្វីលីពីនម្នាក់ រហូតរបួសក្បាល និងបានបំផ្លាញទូក ខណៈដែលកងទ័ពចិនអះអាងថា ហ្វីលីពីនជាអ្នកបង្កហេតុមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijYa0sJWR9rGqWEcrnATdIIMeIld98qPRs4yACrXQxUvqLNn7vDRKOj_lruLQFsg1bakw6TeKyaux2rh2-UdMcywWTy3QUJCuShOv-W0VOVsW61Cbjhl14PcprwWgmaBvdKD-Q9ZMTvC8rgQd0aH-vV-xWHy9Zmec_tiCNog4s_YRtvCUNgPx1iuyS9Yo/s1280/image_2026-07-21_14-06-29%20(2).png

នៅក្នុងការប៉ះទង្គិចគ្នានេះ ទាហានជើងទឹកហ្វីលីពីនម្នាក់ បានរងរបួសក្បាល និងដាច់មេដៃយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL4acZhNzi9bOuDewu6tOKJIfaFQ5UYIGdA0dvrxi_7nMefRteUpENTSzZ3aoqMGWKbiYRzMvmjlRVWiJnzMaN8_oDR0goc9ATOj738JrDgVfGKincVf4AKN0SsYvqgzRNGeUPgWXnIxsXSEleqAp0O0jCQPOUwDtGWDVpUXgniFKteJlCxanHPAFFtHg/s760/image_2026-07-21_14-06-28.png

ភាគីចិនបាន រឹបអូសកាំភ្លើងស៊េរី M4 ចំនួន ៧ដើម និងវាយកម្ទេចប្រព័ន្ធទំនាក់ទំនង និងរ៉ាដារបស់ហ្វីលីពីនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMYr5W0LwjKr4RceyrvpcDQUZS0pYUc51YCNxe-9mJIv1Xs1QIOcILza8ea0L9P1IWXaSEMAh52kjB4-KTsOxjdRvbqk23gmr_IMFpm3ZH9f-Onom4Q6RTFIkyOSCsgEgpU11JlidVqnGJo6HVtzp0TlAVtk85kdscpfLQtbMI3f13zbxtH2P3VfaBKoo/s678/image_2026-07-21_14-06-31.png

គួរបញ្ជាក់ថា ជម្លោះដែនសមុទ្រដ៏តានតឹងមួយនេះនៅតែបន្តកើតមានឡើង ដោយសារតែប្រទេសចិនបានទាមទារយកផ្ទៃសមុទ្រស្ទើរតែទាំងស្រុង ខណៈដែលហ្វីលីពីនក៏បានទាមទារដែនទឹកនេះស្របតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិកាលពីឆ្នាំ២០១៦៕