ថ្មីៗនេះតារាចម្រៀង នីគីនីគី បានប្រកាសបច្ចុប្បន្នភាពសមាជិករបស់ក្រុមនាងដែលមកទល់ពេលនេះទាំងសមាជិកថ្មីទាំងសមាជិកចាស់មានចំនួន១២នាក់នៃក្រុម Worksolid ដោយសុំមិនរាប់ឆ្កែចូល។ ហើយការសរសេរពាក្យនេះបណ្តាលឱ្យមានអ្នកគិតវែងឆ្ងាយថាជាការបង្កប់ន័យស៊ីជម្រៅណាមួយ រហូត នីគីនីគី ថាពាក្យនេះមិនបានបង្កប់ន័យអ្វីនោះទេ ម្តេចក៏គិតវែងឆ្ងាយម្ល៉េះ ខណៈការប្រកាសសមាជិកនេះគេសង្កេតឃើញថាមិនមានវត្តមាន មិន ចេនី និងប្អូនស្រីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO8G-iNdKdmIncUE9teCoKkd_gr7XkwgB8o-UpqNlvSQHESDos9GD_PNIxQ_R-xUGpsXnYwltED1VgYPGO2XcCdIIzBAXGvKmlNATvDltOjHVYtgFddDeCuR4UgU2Fy5ZA9MeunqUAVH8gdx-V3T8zpWTZOwWBcX1D0NvyMVUijOrNNSRV8CbaugAHoPE/s1828/275559844_511169367031760_34034880791176390_n.jpg

នៅថ្ងៃទី៣១ ខែសីហា តារាចម្រៀង នីគីនីគី បានបង្ហោះថា «បុគ្គលម្នាក់ៗនៅក្នុងក្រុម Worksolid សុទ្ធតែមានប្រវត្តិជូរចត់ លំបាកដូចគ្នា ខុសតែសាច់រឿងតែប៉ុណ្ណោះ (សុំមិនរាប់ឆ្កែក្នុងផុសនេះ)! មានអ្នកដើរដល់ផ្លូវទាល់ បាក់ទឹកចិត្ត តែលតោល អស់មធ្យោបាយ សឹងតែបាត់បង់ខ្លួនឯង និងខ្លះទៀតហាក់ដូចជា invisible គេមើលមិនឃើញសក្ដានុពល។ ខ្ញុំមិនយល់សោះថាហេតុអ្វីចក្រវាលនាំយកបុគ្គលជាច្រើនបែបនេះមកក្បែរខ្ញុំរហូត ប៉ុន្តែប្រហែលជាដោយសារខ្ញុំធ្លាប់លំបាកហ្នឹងឯង ទើបពេលឃើញ ស្គាល់ភ្លាមថាដូចខ្លួនឯង ហើយអាចស្ដាប់ និងយល់ពីពួកគាត់។ It’s the law of attraction! មនុស្សអាត្មានិយម ឬមិនដែលលំបាកនឹងស្ដាប់មិនចូល ពិបាក relate ឬសុខចិត្តបែរខ្នងដាក់។ តែខ្ញុំពិបាកសម្ដែងធ្វើមិនយល់ណាស់! អ្នកខ្លះពេលរឹងប៉ឹងហើយក៏ចាកចេញ (ពេលខ្លះចាកចេញបែបល្អដោយសារត្រូវបន្តដំណើរជីវិតផ្លូវផ្សេង ខ្លះបែបរមើលគុណ)»។
ប្រធានក្រុមរូបនេះបន្តទៀតថា «សម្រាប់សមាជិកចាស់ៗ គឺជាបុគ្គលដែកថែប មិនងាយចុះចាញ់! រីឯបុគ្គលថ្មីៗ ឬនៅចន្លោះថ្មី និងចាស់ ខ្ញុំទុកឲ្យពេលវេលាបង្ហាញភាពខ្លាំងរបស់គាត់បន្តទៀត។ អ្វីដែលខ្ញុំដឹងឥឡូវនេះ គឺពួកគាត់យល់សុខទុក្ខក្រុម និងមិនអាត្មានិយម។ ថ្ងៃមុខយើងមើលមិនឃើញទេ តែថ្ងៃនេះ ខ្ញុំសប្បាយចិត្តពេលដែលឃើញអ្នកធ្លាប់ពិបាកដូចគ្នាដើរជល់គ្នា ជួយលើកគ្នាឡើង ហើយជះឥទ្ធិពលល្អដាក់គ្នារហូតក្លាយជាបុគ្គលដែលអាចផ្ដល់ផលប្រយោជន៍ ភាពកក់ក្ដៅ និងលទ្ធផលល្អៗជាច្រើនដល់សង្គម គ្រួសារ និងមនុស្សជុំវិញ។ ចាប់ពីពេលនេះតទៅ ប្ដេជ្ញាចិត្តជាមួយខ្ញុំ បន្តស្រឡាញ់គ្នាដោយមិនសម្ដែង បន្តដុសខាត់គ្នា ដាក់ខ្លួន ហើយកុំភ្លេចប្រភពដើមរបស់យើងឲ្យសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUB8kaLEd8J7AKJDNCsYbscxcm28FNAOiIozykxr7F_fq6n3emKgp0wLoo0XRXsqj5_oOkEEkLdcCkOtne4ntftOncE8OoD7OqmT_7s33Zb1czu9fXp36GZYX7tJhm_12gsOcDGMq5O3-N1xlGql4sfTx7fY281T21ROS1g6ZAJXBEuKLO9JJOe7CxIsY/s2048/344901781_968667924273095_9108677208036332539_n.jpg

តាមការរៀបរាប់ខាងលើនេះរបស់តារាចម្រៀង នីគីនីគី ត្រង់ឃ្លា (សុំមិនរាប់ឆ្កែក្នុងផុសនេះ) បានធ្វើឱ្យមានការបញ្ចេញមតិថាជាការបង្កប់ន័យស៊ីជម្រៅណាមួយ រហូតដល់ តារាចម្រៀងរូបនេះបានឆ្លើយថា ក្នុងរូបមានឆ្កែពិតមែនគ្មានបង្កប់ន័យអីទេរឿងឆ្កែហ្នឹង សូមកុំគិតខុសឆ្ងាយពេក។ នីគី ក៏បន្ថែមដោយមិនអស់ចិត្តថា ហើយគិតដល់ណាឆ្ងាយម្ល៉េះ? ហួសហើយ ហួសហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGMhwBMmeMdqccjPi0WDgGl5B-xvuq_-AuXU_cWF_1qdofjLZbZPKkmjA84VucAGIv1FWDkRKjWWGy8Rp_D6dWWp15mENr3KqSB8Pt4mcn2TsE3glcoyla95koqC82Ff4LK_lcryxt4-akFe1ujQcjwPtM2JX-A-DgwbQONtNhnp9WvY3YtdYoNptG5b8/s2048/370607859_852541536227873_6177631565315748079_n.jpg

ស្របពេលដែលមានការលើកឡើងខាងលើនេះស្របពេលដែលការប្រកាសសមាជិករបស់ នីគីនីគី គ្មានវត្តមាន មិន ចេនី និងប្អូនស្រី ទើបធ្វើឱ្យមានការគិតវែងឆ្ងាយរបស់ពួកគេ ខណៈក៏មានមតិសង្ស័យថាទំនាក់ទំនងរបស់ពួកគេក្នុងក្រុមដែលតែងតែមានភាពជិតស្និទ្ធសាងភាពល្បីល្បាញជាមួយគ្នាទំនងជាប្រេះឆាហើយទើបបណ្តាលឱ្យអ្នកមួយចំនួនលើកឡើងពីបញ្ហាផ្សេងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7CyYpuMMg38N8Z_bnHg3KotJ-8NPjdDu7WSPSb2rzzBIOg8riglDMdHAm5voHMWgCdP3BaJagLCrCQZjGoYvOHk-LMyBEwuy-mOGYG__CYNFLs_6DFU3s58buF-Sux5z6-6hiIbkvYmAflFMeGjSWTZHXR8dU98flKidbo0H2lqwsRTi2mKtkyez0at4/s2048/371793401_852541622894531_3574467190572474477_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg_GyZ5i_MJb5-gqAy4JwUYLk0US0fxciunzQP--62zv-jSOCCs6AQHYvTyhGzzIPr4n4c8iRxIhHfgeib9HWFE5mqdzpYbylxLgz8hQe4XN0kvTGRXl12HaKo2bcpaMEUhP9H72CUxJTK1b8pwGWt-iMsAWUj_kD0ZgY7OJPX7YE7vxy5V8HJsuqFdEc/s2048/%E1%9E%93%E1%9E%B8%E1%9E%82%E1%9E%B8%E1%9E%93%E1%9E%B8%E1%9E%82%E1%9E%B8.jpg