ការថែទាំបុគ្គលិកលក្ខណៈរបស់បុរស ជារឿងសំខាន់មួយដែលយុវជនមិនគួរមើលរំលង ព្រោះថាការបន្ថែមភាពទាក់ទាញនឹងក្លាយជាជំនួយការមួយទៀតដែលធ្វើឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯង និងយកឈ្នះចិត្តអតិថិជន រួមទាំងសាធារណជនទូទៅផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាវិធី ៥ យ៉ាងដើម្បីគ្រប់គ្រងភាពសង្ហាឱ្យទទួលបានលទ្ធផលល្អ៖
១.ការរៀបចំខ្លួន និងតុបតែងសក់៖ ពិតណាស់ ការរៀបចំខ្លួនឱ្យបានស្អាតបាត និងរើសម៉ូដសក់ឱ្យសមនឹងមុខរបស់អ្នក អាចធ្វើឱ្យអ្នកមានភាពទាក់ទាញថ្លៃថ្នូរ ដោយអ្នកគ្រាន់តែកំណត់ម៉ូដសក់ឱ្យបានត្រឹមត្រូវ និងស្លៀកពាក់ឱ្យស្អាតបាតជារៀងរាល់ថ្ងៃ នោះអ្នកនឹងទទួលបានការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។
២.ថែរក្សាស្បែករបស់អ្នកឱ្យរលោង៖ បញ្ហានៃការថែរក្សាស្បែក មិនមែនសម្រាប់តែស្រ្តីនោះទេ បុរសក៏គួរតែថែរក្សាស្បែករបស់ពួកគេឱ្យរលោង និងទន់ ដើម្បីជួយលើកកម្ពស់បុគ្គលិកលក្ខណៈបន្ថែមទៀត។ ដូច្នេះ អ្នកគួរតែមានការថែរក្សាស្បែកឱ្យបានសមរម្យទាំងផ្ទៃមុខ និងដងខ្លួន ដើម្បីធ្វើឱ្យស្បែកភ្លឺ និងស្រស់សង្ហាមានភាពទាក់ទាញគ្រប់ពេលវេលា។
៣.កាត់ក្រចកដៃ និងក្រចកជើង៖ បញ្ហាធំមួយដែលបុរសតែងតែធ្វេសប្រហែសគឺការថែទាំក្រចកដៃ និងក្រចកជើង។ អ្នកគួរតែកាត់ក្រចករបស់អ្នកឱ្យបានស្អាត ដើម្បីមើលទៅមានអនាម័យ។
៤.ថែរក្សាពុកមាត់ ឬពុកចង្ការឱ្យបានត្រឹមត្រូវ៖ ប្រសិនបើអ្នកជាបុរសដែលចូលចិត្តទុកពុកមាត់ ឬពុកចង្ការ អ្នកគប្បីថែរក្សាវាឱ្យបានត្រឹមត្រូវ កុំទុកវាឱ្យក្រាក់ពេកព្រោះអាចបាត់បង់មន្តស្នេហ៍។
៥.លេងកីឡា៖ ការលេងកីឡា បានបង្ហាញពីភាពរឹងមាំ និងភាពជាបុរសពេញលក្ខណៈ របស់មនុស្សប្រុស។ ការជិះកង់ ហែលទឹក វាយកូនបាល់ កីឡាបាល់ទាត់និងកីឡាផ្សេងៗទៀត សុទ្ធសឹងតែជាកីឡាដែលឆ្លុះបញ្ចាំងពី ភាពព្យាយាម អត់ធ្មត់ និងការស្រឡាញ់សុខភាព និងរាងកាយរបស់ពួកគេ៕
ប្រភព៖sanook