ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមនៅថ្ងៃទី៣០ សីហានេះជាពិសេសអ្នករស់នៅតំបន់មាត់សមុត្រឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ។

សេចក្តីជូនដំណឹងបន្ថែមនោះបានបញ្ជាក់ថា តាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ជម្រាបដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ សីហា បានឱ្យដឹងថាប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រ្តាក់រយៈពេលមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ “សាវឡា” ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២ ខែកញ្ញា៕May be an image of text