បរទេស៖ ពិតណាស់ មនុស្សភាគច្រើនប្រាកដជាគិតថាប្រជាជនដែលរស់នៅក្នុងទ្វីបអាហ្វ្រិកទាំងអស់សុទ្ធតែជាអ្នកក្រីក្រ ដោយសារសេដ្ឋកិច្ចថយក្រោយ គ្មានការអភិវឌ្ឍន៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានក្រុមកុលសម្ព័ន្ធមួយដែលមានឈ្មោះថា Ashanti ស្ថិតនៅភាគខាងត្បូងនៃប្រទេស Ghana ក្នុងទ្វីបអាហ្វ្រិកខាងលិច ដោយមានប្រជាជនប្រមាណ ៣ លាននាក់ បូករួមជាមួយនឹងលក្ខខណ្ឌធម្មជាតិអំណោយផល មានអណ្តូងរ៉ែមាសដែលមានទុនបំរុងដ៏ធំ ប្រជាជនកុលសម្ព័ន្ធ Ashanti រស់នៅយ៉ាងប្រណីត ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមស្ថិតិរបស់អ្នកស្រាវជ្រាវ បានឱ្យដឹងថា ប្រទេសនេះមាន GDP សម្រាប់ឆ្នាំ ២០២២ គឺ ៨៥.៩៦ ពាន់លានដុល្លារ។ ដោយសារប្រទេស Ghana សម្បូរទៅដោយមាស ទើបកុលសម្ព័ន្ធ Ashanti មានភាពល្បីល្បាញដោយសារមានអណ្តូងរ៉ែមាសដ៏ធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក។

ដូច្នេះហើយពិធីមង្គលការរបស់បុរសអ្នកមានបំផុតនៅអាហ្រ្វិកគឺកូនកំលោះ និងកូនក្រមុំចំនួន ៨០ នាក់សុទ្ធតែបានពាក់គ្រឿងអលង្ការមាស គ្រឿងបន្លាស់ មកុដជាដើម ដើម្បីតុបតែងខ្លួន។ គ្រឿងលម្អមាសរបស់ពួកគេត្រូវបានកែច្នៃយ៉ាងប្រណិតដោយមានការរចនាចម្រុះ សូម្បីតែក្រចកដៃរបស់ពួកគេក៏ស្រោបមាសដែរ។
អ្វីដែលពិសេសបំផុតនោះគឺភរិយាចំនួន ៨០ នាក់របស់បុរសនោះព្រមរស់នៅជាមួយគ្នាយ៉ាងសុខដុម ពួកគេរាប់អានគ្នាដូចជាបងប្អូននៅក្នុងផ្ទះតែមួយ ហើយបម្រើប្ដីជាមួយគ្នា៕The richest tribe in Africa: The chief can take 80 wives, the people's nails are covered with gold - Photo 1.
ប្រភព៖cafef.com