ប្រទេសចិន ៖ តំបន់ Changshan ខេត្ត Zhejiang ស្ថិតនៅភាគខាងកើតប្រទេសចិនបានផ្តល់ប្រាក់ចំនួន១.០០០យាន់ឱ្យកូនក្រមុំ ដែលយល់ព្រមរៀបការអាយុក្រោម២៥ឆ្នាំ ។ រដ្ឋាភិបាលចិនសង្ឃឹមថា ការផ្តល់ប្រាក់នេះនឹងជួយជំរុញឱ្យយុវវ័យសម័យថ្មីរៀបការមានក្រុមគ្រួសារ ដើម្បីកាត់បន្ថយបញ្ហាអត្រាកំណើតធ្លាក់ចុះ ។

នៅចុងខែសីហា ឆ្នាំ២០២៣ គេបានប្រកាសផ្តល់ប្រាក់រង្វាន់ដល់កូនក្រមុំតាមរយៈ Wechat នៅតំបន់ Changshan ដោយបញ្ជាក់ថា ប្រាក់រង្វាន់នេះមានគោលបំណងលើកកម្ពស់ការរៀបការ និងមានកូនក្នុងវ័យសមរម្យសម្រាប់អ្នករៀបការលើកដំបូង ។ លើសពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភការចិញ្ចឹមកូន និងការរៀនសូត្ររបស់កូនបន្ថែមទៀត ។China population: cash reward for couples if bride is 25 or younger in  latest effort to boost marriages, births | South China Morning Post

ប្រទេសចិនមានចំនួនពលរដ្ឋធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ហើយចិននឹងសម្បូរពលរដ្ឋអាយុច្រើនយ៉ាងឆាប់រហ័ស ។ ហេតុនេះ រដ្ឋាភិបាលចាំបាច់ត្រូវចេញគោលនយោបាយផ្សេងៗដើម្បីបង្កើនចំនួនទារកកើតថ្មី មិនថាការផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្តាយ រួមទាំងបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹមកូនផងដែរ ។

បើទោះជាប្រទេសចិនមានច្បាប់កំណត់អាយុអប្បបរមាសម្រាប់ការរៀបការ គឺ២២ឆ្នាំសម្រាប់បុរស និង២០ឆ្នាំសម្រាប់ស្ត្រី ប៉ុន្តែការរៀបការក្នុងចំណោមយុវវ័យបែរជាធ្លាក់ចុះជាបន្តបន្ទាប់ ។ ដូច្នេះ វាធ្វើឱ្យអត្រាកំណើតធ្លាក់ចុះតាមដែរ ខណៈគោលនយោបាយរបស់រដ្ឋាភិបាលមិនអំណោយផលដល់នារីដែលត្រូវចិញ្ចឹមកូនតែម្នាក់ឯង ។The Ultimate Chinese Wedding Customs And Traditions Guide For Modern  Singapore Brides

តាមទិន្នន័យរបស់រដ្ឋាភិបាលបានចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២៣ បង្ហាញថា ប្រទេសចិនមានចំនួនគូសេ្នហ៍ចុះអេតាស៊ីវិលនៅឆ្នាំ២០២២ ត្រឹមតែ៦,៨លានគូប៉ុណ្ណោះ ។ នេះចាត់ទុកថា ទាបបំផុតក្នុងប្រវត្តិសាស្ត្របើគិតចាប់ពីឆ្នាំ១៩៨៦ ហើយវាធ្លាក់ចុះពីស្ថិតិនៅឆ្នាំ២០២១ រហូតដល់៨០ម៉ឺនគូ ខណៈអត្រាកំណើតបានធ្លាក់ចុះផងដែរនៅឆ្នាំ២០២២ ។ វាជាការធ្លាក់ចុះទាបបំផុតក្នុងចំណោមប្រទេសដែលមានចំនួនពលរដ្ឋលើសពី១០០លាននាក់ ។

ការចំណាយប្រាក់សម្រាប់ចិញ្ចឹមកូន និងភាពចាំបាច់ដែលឪពុកម្តាយត្រូវឈប់ធ្វើការងារដើម្បីថែទាំកូន បានធ្វើឱ្យស្ត្រីចិនជាច្រើននាក់បដិសេធមិនចង់បានកូនបន្ថែមទៀត ឬពួកគេជ្រើសរើសគ្មានកូនតែម្តង ។ ម្យ៉ាងទៀត ពលរដ្ឋចិនភាគច្រើននៅតែនិយមដាក់បន្ទុកលើស្ត្រីឱ្យមានតួនាទីថែទាំកូន ៕For Chinese Women, Marriage Depends On Right 'Bride Price' : NPR ប្រភព ៖ Mgronline