គ្រប់សិល្បករទាំងអស់នៅក្នុងប្រទេសថៃ ដែលជាអ្នកបង្កើតស្នាដៃសិល្បៈដ៏មានតម្លៃ និងបង្ហាញសេចក្តីថ្លៃថ្នូររបស់ជាតិ ពួកគេត្រូវតែជាអ្នកអាជីពក្នុងវិស័យសិល្បៈទស្សនីយភាព សិល្បៈសម្តែង និងអក្សរសាស្ត្រ ហើយអ្នកដែលទទួលបានកិត្តិយសជាសិល្បករជាតិនឹងទទួលបានប្រាក់បៀវត្សរ៍ ប្រាក់បំណាច់ និងសុខុមាលភាពដូចខាងក្រោម៖
១.ទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ២៥,០០០ បាត (ស្មើនឹង ៧១០ ដុល្លារ)។
២.ទទួលបានប្រាក់សុខុមាលភាពប្រចាំឆ្នាំ ១០០,០០០ បាត (ស្មើនឹង ២,៨៤៣ ដុល្លារ) សម្រាប់ថ្លៃព្យាបាលឯកជន ក៏ដូចជាអ្នកដែលមានសិទ្ធិទទួលបានថ្លៃព្យាបាលតាមព្រះរាជក្រឹត្យ និងប្រាក់សុខុមាលភាពសម្រាប់ការព្យាបាលជំងឺដោយឡែក។
៣.ជំនួយហិរញ្ញវត្ថុក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗនឹងទទួលបាន ៥០,០០០ បាត (ស្មើ ១,៤២១ ដុល្លារ) សម្រាប់មនុស្សម្នាក់ក្នុងមួយករណី។
៤.នៅពេលសិល្បករមានជំងឺ ឬពិការភាពនឹងទទួលបានប្រាក់ឧបត្ថម្ភ ៣,០០០ បាត (ស្មើនឹង ៨៥ ដុល្លារ) ក្នុងម្នាក់ជារៀងរាល់ខែ។
៥.ទទួលបាន ២០,០០០ បាត (៥៦៨ ដុល្លារ) ក្នុងម្នាក់សម្រាប់សិល្បករណាដែលបានបាត់បង់ជីវិត។
៦.ធ្វើពិធីបុណ្យសពតាមប្រពៃណីនឹងទទួលប្រាក់ឧបត្ថម្ភចំនួន ៣,០០០បាត (ស្មើ ៨៥ ដុល្លារ) ក្នុងម្នាក់។
៧.ឧបត្ថម្ភធនសម្រាប់ថ្លៃបោះពុម្ពសៀវភៅនៅពេលស្លាប់ចំនួន ១៥០,០០០ បាតក្នុងមនុស្សម្នាក់ (ស្មើនឹង ៤,២៦៤ ដុលា្លរ)៕
ប្រភព៖sanook










