មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Ath Sokreth» បានបង្ហោះរូបភាពកាលពីក្មេងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយ ដោយឱ្យរូបនាងនិយាយការពិតកុំបង្កឈឺចាប់ដល់ម្តាយដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បន្ថែមពីលើនោះបានលើកឡើងទៀតថា មិនទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល។ ការចេញមុខទម្លាយនេះធ្វើឡើងក្រោយពីរាត្រីលាលែងតំណែងរបស់ វត្តី បាននិយាយពីការតស៊ូរបស់ឪពុកដែលយកមកចិញ្ចឹមតាំងពីនាងអាយុបាន៣ខែ និងធ្លាប់បាននិយាយថានាងគ្មានម្តាយ។
នៅថ្ងៃទី២១ ខែសីហា នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីមានគណនីមួយឈ្មោះថា Ath Sokreth ចេញមកទម្លាយរឿង ពេជ្រ វត្តី និងម្តាយរបស់នាងដោយភ្ជាប់រូបភាពកុមារាភាពរបស់ វត្តី ដោយមានខ្លឹមសារថា «អូនស្រីសូមនិយាយឱ្យការពិត នេះទាំងម្ដាយនៅរស់ហើយគាត់កំពុងឈឺធ្ងន់នៅ ក្នុងមន្ទីរពេទ្យសង្គ្រោះបន្ទាន់ធ្ងន់ទៀត បើប្អូនមិនបាន មកមើលម្ដាយទេហើយ សូមកុំនិយាយអោយម្ដាយមានការឈឺចាប់ ស្លាប់ទៅទាំងបិទភ្នែកមិនជិត អ្វីដែលប្អូននិយាយ ខុសពីការពិតទាំងអស់…….?….ប្អូនស្រីបកស្រាយឡើងវិញឲ្យបានត្រឹមត្រូវ……..ទាន់ម្តាយរស់នៅ»។
គណនីដដែលបានលើកឡើងទៀតថា «បងសរសើរប្អូន អត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល ម្ដាយអត់ចង់អីបានអីក្រៅពី សេចក្តីស្រឡាញ់្ក កូននោះទេ សូមបកស្រាយឡើងវិញឲ្យម្ដាយស្លាប់ទៅបិទភ្នែកជិតផង……….? សាក្សីមានច្រើនណាស់បើសិនជាប្អូនកុំបកស្រាយបែបខុសអញ្ចឹងគេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវ៉ៃប្រហារម្ដាយទាំងម្ដាយកំពុងសង្គ្រោះ បន្ទាន់ម្តាយ ដែលជាម្តាយបង្កើត មកDNA ឥឡូវក៏បានដែរ..ស្រីពេជ្រ ឥឡូវម្ដាយនៅរស់ទេកំពុងនៅក្នុងមន្ទីរពេទ្យ…..»។
ក្រោយពីទម្លាយរឿងនេះធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកគាំទ្របានបញ្ចេញមតិព្រោងព្រាតលើរឿងនេះដោយអ្នកខ្លះថារង់ចាំការបកស្រាយពីសាមីខ្លួនសិន ព្រោះរឿងនៅក្នុងគ្រួសារមិនមានអ្នកណាដឹងច្បាស់ក្រៅរូបគេផ្ទាល់នោះទេ។ អ្នកខ្លះទៀតក៏បានលើកឡើងដែរថា បើជាការពិតមែននោះ ពេលបានខ្ពស់កុំភ្លេចអ្នកបានផ្ដល់កំណើតឱ្យ ហើយមិនសមប្រកបទេបើសិនជាភ្លេចអ្នកផ្ដល់កំណើត៕

		
	









