Home ព័ត៌មានជាតិ លោក អនុទីន រងការរិះគ.ន់ចាស់ដៃចំពោះការដើរច្រៀងរាំសប្បាយនៅក្រៅប្រទេស ចំពេលដែលរាស្រ្តកំពុងជួបទុក្ខលំបាក

លោក អនុទីន រងការរិះគ.ន់ចាស់ដៃចំពោះការដើរច្រៀងរាំសប្បាយនៅក្រៅប្រទេស ចំពេលដែលរាស្រ្តកំពុងជួបទុក្ខលំបាក

100
0

ប្រជារាស្ត្រជួបទុក្ខ ចំណែកមេដឹកនាំរវល់រាំរែក! មហាជនថៃកំពុងផ្ទុះកំ.ហឹង និងខកចិត្តចំពោះនាយករដ្ឋមន្ត្រី លោក អានុទីន ដែលដើរច្រៀងរាំយ៉ាងសប្បាយនៅក្រៅប្រទេស ខណៈពេលដែលរដ្ឋាភិបាលរបស់លោកកំពុងរងសម្ពាធបញ្ហាជុំទិស ហើយប្រជាពលរដ្ឋភាគច្រើនកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលទង្វើខ្វះការពិចារណានេះ បានធ្វើឱ្យសាធារណជនចោទសួរចំៗពីមនសិកា និងភាពជាអ្នកដឹកនាំរបស់ប្រមុខរដ្ឋាភិបាលរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN7sVGJAP4lKpOVR2uftx83Bhtv56O47aO4_P1a39w69ezciPKd97DzUgRHubQ0VpkTRlq6oxF3MCzEdFIm1S7hod5QBmtTn7GpS1LqVZ3vmUID2EaZLL0jSzTUKfcwBJeOLy_Gr8cpgFFD9djCePaZqaMStArr1xkm6aOfYA5gGQwaNm9WrGfOQFXqJg/s1200/photo_2026-07-23_10-55-50.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកដ៏ល្បីល្បាញ Khaosod English សកម្មភាពដែលត្រូវបានរិះគន់យ៉ាងចាស់ដៃនោះគឺរាប់ចាប់ពីការផ្លុំសាក់សូហ្វូនប្រគុំជាភ្លេងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីច្រៀងយ៉ាងសប្បាយរីករាយនៅទីក្រុងកូឡាឡាំពួ រហូតដល់ការច្រៀងចម្រៀងចិនដ៏ល្បីបទ “Tian Mi Mi” បង្អួតភ្ញៀវកិត្តិយស ក្នុងពិធីជប់លៀងនៅប្រទេសចិនកាលពីថ្មីៗនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju64St0jacmKZhV_TJANx4ME9UW3huiSmKpOEjunSAw3E-uCYip9NZgaa127KCTs9hTS1zu25EKeyZ-nm4EtDBU2t2RKgSrRLVW1MQe272JC4vddUMJQjpQKNLDQZ7XAhdIo7Tr-Wbtc7527YUSoY3j2EBuVviOWfH9a3p1U9qynLqnnQnQmHBD2B1zmI/s1200/photo_2026-07-23_10-55-50%20(2).jpg
    សារព័ត៌មានដដែលបានរាយការណ៍ថា សកម្មភាពដើរច្រៀងរាំបង្អួតគេឯងនៅក្រៅប្រទេសរបស់លោក អានុទីន មិនបានបង្កើតរូបភាពវិជ្ជមានដល់ប្រទេសជាតិឡើយ ផ្ទុយទៅវិញវាបែរជាបង្ហាញពីភាពរីករាយរបស់នាយករដ្ឋមន្ត្រីថៃតែខ្លួនឯង នៅក្នុងខណៈដែលប្រជាជនជាច្រើនកំពុងជួបវិបត្តិសេដ្ឋកិច្ច។ មហាជនថៃជាច្រើនបានសម្តែងការខកចិត្ត និងហួសចិត្តជាខ្លាំងចំពោះទង្វើមិនគាប់បីនេះ ខណៈដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិជាច្រើន រួមមានអំពើពុករលួយ បញ្ហាគ្រឿងញៀនដែលកំពុងនាំឱ្យថៃស្អុយឈ្មោះលើឆាកអន្តរជាតិ បញ្ហាអនឡាញស្កេមដែលកំពុងបំផ្លាញសង្គម និងជាពិសេសគឺបញ្ហាព្រំដែនជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា ដែលរដ្ឋាភិបាលថៃនៅតែគ្មានសមត្ថភាពដោះស្រាយឱ្យបានច្បាស់លាស់នៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ8_Xu4j0bz3P5_Z37HR1Y_B4jaiyws8GnRMFkeXllijhzD2Ev54XEdrQt0hN3DmZD6yf3WG9gL76Yx_t3-NV2_xnhQWsW1kk8CLqLWbg0k9gui1khBhyfsrIuSz-vJ2ejQFHLI68fKQI97bHyGkLxzdNWDBAxFKuJ8o103fqcQMmYaTkMFHvo2uvrEaA/s597/photo_2026-07-23_10-55-49.jpg

    យោងតាមប្រភពព័ត៌មានដដែល អ្វីដែលរឹតតែធ្វើឱ្យមហាជនថៃក្ដៅក្រហាយថែមទៀតនោះ គឺប្រតិកម្មតបតរបស់លោក អានុទីន ដែលជំនួសឱ្យការទទួលស្គាល់ និងបង្ហាញការយល់ចិត្តចំពោះប្រជាពលរដ្ឋ នាយករដ្ឋមន្ត្រីរូបនេះបែរជាបង្ហោះសារឌឺដងត្រឡប់ទៅកាន់ក្រុមអ្នករិះគន់វិញថា ការឡើងច្រៀងនោះគឺធ្វើឡើងតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដើម្បីញ៉ាំងបរិយាកាស និងបង្កភាពរីករាយបែបការទូតប៉ុណ្ណោះ។ លើសពីនេះ លោក អានុទីន ថែមទាំងបានបន្ថែមឃ្លាចាក់ដោតពីកំណាព្យបុរាណមួយឃ្លាទៀតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា អ្នកដែលគ្មានតន្ត្រីនៅក្នុងបេះដូង គឺជាមនុស្សដែលចម្លែកខុសគេខ្លាំងណាស់ “THOSE WHO HAVE NO MUSIC IN THEIR HEARTS ARE TRULY STRANGE AND PECULIAR PEOPLE.” ដែលទង្វើនេះកាន់តែរុញច្រានឱ្យកំហឹងរបស់ពលរដ្ឋថៃកើនឡើងមួយកម្រិតទៀត ចំពោះការព្រងើយកន្តើយរបស់ថ្នាក់ដឹកនាំរបស់ខ្លួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Q67JHv1uq8QPsGaQ3gj75FZlfuuRHw6Znq0367H4GP-vKWESU1JhoO6bTpx0KjxTStNuMifPZmPt44M8ub8GWsk91LYXayIJHrsenZsuFw8n-KbtCNHZorDWCLnkqWb3qqPlAo1teveM_tmmsfssmWCVbcIxWGUr1qe8qfPQlWxujOBoUVQvwFaOV4w/s1280/photo_2026-07-23_10-55-52.jpg
    សរុបមក វិបត្តិនៃភាពជាអ្នកដឹកនាំ និងការឆ្លើយតបបែបឌឺដងមិនខ្វល់ពីសុខទុក្ខរាស្ត្ររបស់លោក អានុទីន កំពុងតែដុតបញ្ឆេះកំហឹងសាធារណជនថៃឱ្យកាន់តែក្តៅគគុកឡើង។ រលកនៃការរិះគន់ដ៏ធំធេងនេះ គឺជាសារដាស់តឿនដ៏មានឥទ្ធិពលមួយផ្ញើទៅកាន់រដ្ឋាភិបាលថៃថា អ្វីដែលប្រជាពលរដ្ឋចង់បាននៅពេលនេះ គឺដំណោះស្រាយជាក់ស្តែងចំពោះវិបត្តិជីវភាព គ្រឿងញៀន និងស្ថិរភាពជាតិ មិនមែនជាផ្ទាំងទស្សនីយភាពរាំរែកកម្សាន្តខុសកាលៈទេសៈនៅលើឆាកអន្តរជាតិនោះឡើយ៕