បន្ទាប់ពីចាប់ផ្តើមការប្រគំតន្រ្តីដំណើរទេសចរណ៍ពិភពលោក «Born Pink» កាលពីខែតុលាឆ្នាំ២០២២ ក្រុមចម្រៀងដ៏មានឥទ្ធិពល BLACKPINK គ្រោងនឹងបញ្ចប់ការប្រគំតន្រ្តីនេះចំនួន២ Shows នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់ BLAKPINK ថ្ងៃទី១៦ សីហា។BLACKPINK announce limited 2023 U.S. tour dates | The FADER

តាមរយៈការប្រកាសនេះផងដែរ BLACKPINK បានចែករំលែកដំណឹងដ៏រំភើបដល់អ្នកគាំទ្រថាគណនី IG របស់ពួកគេពេលនេះទទួលបានអ្នកតាមដាន ៥៧.១លាននាក់ហើយ។ ការប្រគំតន្រ្តីទេសចរណ៍ «Born Pink» ថ្ងៃទី ១៦ និង ១៧ ខែកញ្ញា នៅទីក្រុងសេអ៊ូលចំនួនពីរថ្ងៃនេះពួកគេមិនទាន់ប្រកាសទីកន្លែងនោះទេខណៈកម្មវិធីនៅថ្ងៃទី ១៧ ខែកញ្ញា នឹងត្រូវបានចាក់ផ្សាយតាមអ៊ីនធឺណិតតាមរយៈ WeVerse ផងដែរ ហើយក៏មានលក់សំបុត្រផ្ទាល់និងតាមរយៈអនឡាញដូចគ្នាដើម្បីចូលទស្សនាការប្រគំតន្រ្តី។BLACKPINK WORLD TOUR [BORN PINK] in Mexico City – BLACKPINK CAFÉ

គួរបញ្ជាក់ថា ការប្រគំតន្ត្រីនៅទីក្រុងសេអ៊ូលនាពេលខាងមុខនឹងនាំមកនូវការប្រគំតន្ត្រីទេសចរណ៍ពិភពលោក« Born Pink» ទៅកាន់កម្មវិធីសរុបចំនួន៦៦Shows ដោយបានបើកដំណើរការដើម្បីគាំទ្រដល់ Billboard 200-topping Born Pink របស់ពួកគេ។ ការប្រគំតន្ត្រីនេះ BLACKPINK បានទៅទស្សនាទីក្រុងជាច្រើននៅទូទាំងអាម៉េរិកខាងជើង អឺរ៉ុប អាស៊ី និងអូសេអានី។ ការប្រគំតន្រ្តីចុងក្រោយរបស់ក្រុមមុនពេល វគ្គផ្តាច់ព្រ័ត្ររយៈពេលពីរយប់គឺនៅកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ២៦ ខែសីហា៕