តារាស្រីនិងជាបេក្ខភាពនៅក្នុងកម្មវិធី Miss Universe Cambodia 2023 ដែលតំណាងឱ្យខេត្តស្វាយរៀង បានពោសរសើរលោក អិន សុភិន ថាជាមនុស្សម្នាក់ដែលពូកែនៅខាងក្រោយឆាកដែលបានធ្វើឱ្យបវកញ្ញាទាំងអស់មានភាពលេចធ្លោ និងមានស្នាដៃច្រើនក្នុងអាជីពសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ បូរមី បន្ថែមទៀតថាមានអ្នកខ្លះមិនធ្លាប់បានធ្វើការជាមួយលោក អិន សុភិន វាយតម្លៃថាជាមនុស្សមិនល្អតែការពិតមិនដូច្នេះឡើយ។.jpg)
នៅយប់ថ្ងៃទី១៥ ខែសីហា វណ្ណៈបូរមី បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «អាចមកពីដោយសារតែស្គាល់ពួកគាត់ផ្ទាល់ក៏ថាបាន តែនៅពេលដែលបានមកធ្វើការផ្ទាល់ជាមួយគាត់ទើបដឹងថា ពួកគាត់ពិតជាខិតខំប្រឹងប្រែងណាស់។ សម្រាប់លោកពូ Sophin In គាត់គឺជាមនុស្សម្នាក់ ដែលពូកែនៅខាងក្រោយឆាកដែលបានធ្វើឱ្យបវកញ្ញាទាំងអស់មានភាពលេចធ្លោ។ ហើយមិនត្រឹមតែលើកស្ទួយបវរកញ្ញានោះទេ គាត់ក៏មានស្នាដៃជាច្រើនទៀតផងដែរនៅក្នុងវិស័យសិល្បៈយើង»។

បេក្ខនារី MUC តំណាងខេត្តស្វាយរៀងរូបនេះបន្តទៀតថា «ពេលខ្លះដូចគេនិយាយចឹង យើងមិនអាចវាយតម្លៃសៀវភៅ ដោយមើលត្រឹមតែសម្បកបានទេ មានអ្នកខ្លះមិនធ្លាប់បានធ្វើការ ជាមួយគាត់ ចេះតែឮ សម្តី ពីអ្នកដទៃហើយវាយតម្លៃ ថាគាត់ជាមនុស្សមិនល្អ ប៉ុន្តែការពិតទៅ នៅពេលដែលយើងបានមកធ្វើការជាមួយគាត់ ទើបដឹងថាគាត់គឺជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់ ប្រឹងប្រែងធ្វើការ ហើយឱ្យតម្លៃទៅដល់មនុស្សដែលនៅជុំវិញខ្លួនគាត់»។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះថៅកែផលិតកម្មមហាហង្ស ជារឿយៗរងនូវរឿងអាស្រូវជំពាក់ប្រាក់ដែលមានតារាក្នុងចង្កោមសិល្បៈចេញមុខបកអាក្រាតលោកផងដែរ តួយ៉ាងពិធីករ សុខ រ៉ាស៊ី ក៏បានដាក់ពាក្យបណ្តឹងដូចគ្នានៅទឹកប្រាក់ខ្ទង់ជាង១ម៉ឺនដុល្លារ។ បន្ថែមពីលើនោះទាក់ទងការរៀបចំវិស័យបវរកញ្ញារបស់លោកនាពេលកន្លងមកក៏ផ្ទុះរឿងអាស្រូវផងដែរ៕
		
	









