ថ្មីៗនេះបែកធ្លាយព័ត៌មានតារាសម្តែងជើងចាស់ លោក យុត្ថារា ឆានី លក់ដីខ្យល់ឱ្យអតិថិជនបន្ទាប់ពីមានការបង្ហោះចែកចាយព័ត៌មានពេញបណ្តាញសង្គម ខណៈសាមីខ្លួនចេញមកបញ្ជាក់ថាមិនមែនជារឿងពិត និងបានបន្ថែមទៀតថា បើយល់ថាលោកធ្វើខុសប្រទេសមានច្បាប់អាចប្តឹងលោកបាន។ មិនត្រឹមតែពលរដ្ឋជាអថិជនទិញដីរបស់តារាសម្តែងជើងចាស់រូបនេះប៉ុណ្ណោះទេ តែគេឃើញអតីតតារាសម្តែងជើងចាស់លោកស្រី កែវ កល្យាណ អតីតមិត្តរួមជំនាន់ជាមួយគ្នាចេញមកអះអាងដូចគ្នាមិនទាន់បានដីនៅឡើយតាំងពីឆ្នាំ២០១៩ ដែលខំបង់ផ្តាច់ជិត៦ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4s3q-v0fZiLupDc9sFAVcjb7r8yZT224o95mX0ur1Le9arBuPlLFYTdDCt_MWhAI2XFcaO-sTsKU6Ee7-sxSlH69VdePKwynBrJqn_LI9TQcwEG4sQcjelUXfTax7CH2UvEk_dmcaXVvtO5Xdk_YsGcLxJTF_YR9rey7bkTHckEbTW8SJRlwj23OzY1g/s2048/315074541_6015922405085439_3800206364991404_n.jpg

កាលពីព្រឹកថ្ងៃទី១៣ ខែសីហា គណនីហ្វេកប៊ុកមួយមានឈ្មោះ « Seng Kim» ចេញមកបង្ហោះថា «ខំទុកចិត្ត និង ស្រលាញ់idol តាំងពីក្មេង ក៏នាំបងស្រីទៅទិញដី របស់idol បង់រំលោះបានជាង២ម៉ឺនដុល្លារ ប៉ុន្តែបែជាអត់មានដីទៅវិញ ដីដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ ចាំidol ដោះ ស្រាយក៏មិនឃើញ សុំតែលុយដើមវិញឬ ដូរដីផ្សេងក៏បាន ប៉ុន្តែអត់មានដំណោះស្រាយ ឱ្យចាំហើយចាំទៀត សូមបងប្អូនជួយស៊ែរឱ្យ លោកពូ យុត្ថារា ឆានី បានឃើញផង បងខ្ញុំខំប្រឹងធ្វើការណាស់ដើម្បីយកលុយទៅបង់ឱ្យលោកពូរាល់ខែ មិនដែលយឺត សូម្បី១ថ្ងៃ សូមបងប្អូនជួយស៊ែរឱ្យគាត់ឃើញផង»។

បន្ទាប់ពីដំណឹងនេះសាយភាយពេញបណ្តាញសង្គមនៅល្ងាចថ្ងៃទី១៣ សីហា លោក យុត្ថារា ឆានី ចេញមកបង្ហោះសារថា«ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធ រាល់ការចុះផ្សាយព័ត៌មានមិនពិត ។ ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4-TRrT7qylW-4fARSXraMV5_YsiJwe5pWHFU4ib65chZtSRxS2q9YCKRzFCUyWFuUa_qpKPvyIrsWc_rzEjPUzW7ulA67_Wg3vtYMz4i40xWXGgsMPYEzrvCSqf6ZkW8-jUruOW0YjJyyRDEhG2jpMKEic2ZP63xOmAvFTUUODcX6lzQ3UFWhItNcf8/s960/356254116_972277364161327_6087761192008653788_n.jpg

បន្ទាប់ពីបដិសេធថាមិនបានលក់ដីខ្យល់ឱ្យអតិថិជនហើយ ងាកទៅកាន់អតីតតារាជើងចាស់ដ៏ល្បីលោកស្រី កែវ កល្យាណ វិញដែលត្រូវជាមិត្តរួមជំនាន់សិល្បៈរបស់លោកយុត្ថារា ឆានី ក៏ចេញមកអះអាងដែរថាខ្លួនបានទិញដីតាំងពីឆ្នាំ២០១៩ ដោយបានបង់ផ្តាច់ជិត៦ម៉ឺនដុល្លារ តែនៅមិនទាន់បានដូចគ្នា។

សំណេររបស់លោកស្រី កែវ កល្យាណ បានសរសេរថា «បើខ្ញុំវិញ ជិត៦ម៉ឺនដុល្លារ បង់លុយផ្តាច់អស់ តាំងមុនកូវីតទៀតហើយសន្យាកាត់ប្លង់រឹងបំបែកក្បាលដីឱ្យ ចាំរហូតមកដល់ឥលូវ នៅតែសន្យា ប្អូនអើយខ្ញុំធ្លាប់ថតជា១រាប់អាននិងទុកចិត្តជឿជាក់ខំជួយទិញតាមការអះអាងធានាសព្វគ្រប់ មិត្តឆានី បើបានឃើញហើយគួរជួយដោះស្រាយតាមសន្យាដោយការគួរផងលុយញើសឈាមណាមិត្ត ហើយខ្ញុំបាននាំមិត្តភក្រ័យើងសិល្បៈជាច្រើនទិញអីឡូវពួកគាត់ពិបាកចិត្តតឹងទ្រូង យំមិនចេញទេ ពួកគាត់បបួលខ្ញុំប្តឹងនិងបង្ហោះហ្វេកប៊ុក តែខ្ញុំនិងមិត្តអម្ពរទេវី ថាកុំទាន់ចាំមើលគាត់ដោះស្រាយសិន ចឹងសូមឆានី ជួយដោះស្រាយឱ្យបានឆាប់ផង កុំពន្យារពេលយូរទៀតអី ព្រោះយូរឆ្នាំហើយតាំងពីដើមឆ្នាំ ២០១៩ ម្ល៉េះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBImum8WXQJ9V7fc6fXnyq4cqhZALNPv28NgurR2TLFJscjEIRIuq6f2AF9CthGGpgTboK9RUyrIWorhXF1GEpkRSy-qevoNP1YP3bQ2K8p-4lt640z_pUDP7hXf7gDElThcHgtLnx0usDTUgf-acd7nlbs1LaECjUaSEVLkf9rWzZqe7PW51PnssfJlw/s828/%E1%9F%A2%20(5).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTjH33CnfbnL5bBKI7lgAzh18naYzeVdu-8_tBTs4QhYpjEB1RrcZCysl_8LKwTq1MvhJhJheNbrD3zkoJxJPJ5dgkiSLc3drNxjPSFppir_4YHKT4XCHClf8aL1K72NkVS25OEgvWCNUNXoHBg1UAG_H7Hz2R72hJzgNUDtfwutyBHCGYdxQfSd8V4dc/s735/Capture%20(61).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjhimt0j6sXtsV2dMzc5mr2Nv2RBc7Ab9PZCeMiuRiNkXt0w2UI4YQn0N0ym6SvK-H3tvBzHS9VS31BrBUspQEJCJN_9P90IijlPjx8X8BX8zq4bjHMmNW1hgFT_PPBnbdFTejyfIpdDaA9fQEdbb4-K08-oeuI9B0neiXyI_t2NJhjfJOKzdWE2UwUoI/s688/1%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNV3Z8K_XFL_wn3kK_WWdJ3LMwkzbscgkAl7qIi1zRGQENDejGKe8qAgjCpH9WAmY_Yfp-uGHSe-FoijQONgvGqmCjjpESk8y6grEm_-hsgaIlRV1zwx6PfZRyCVyxygRXASStGiceNsMKaUvu6ZDXChYm29X7K0NIcLtNBYnDXVBCbckzh_mzZF4CENU/s1280/366811802_273103768773168_1655514168827666005_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYtlZRyUxyAppaS42j_PRxdDj8zSJzhRMP9cmOJ62cDGJQt5j2-PKwsNetmHnwemH5RHe7-D5Mnss8Td2AAEihe6oYri34QfUt0JpcziwymCR-R0UO6yRQMFa30-woW0BxxlgqfQBe5nryHrtHGtKZdBkztwtVHr6EDQxhRDP6gFEh4EzjPsP3IfeOcQ/s1280/366934269_273103848773160_8522517966743960587_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrs3Noy8vBQ5i6LWy5kkL1BcVZYlUY2uYMgzoMUb_wARJkwSIIcQvyTjwdYAcu9vKt5iIUU-EiB34zSTytCFBhWFrfJO3VgSyGlYb13SSF57ZxNeo6miieJt3lGFDW0WCfEyK25Wdxpd6Zs_8S-OwomQw1-qzoxmKwDAaYDZ2ulabpmrONqIzHDy9yBt0/s1280/366995602_273103985439813_3345759977714501281_n.jpg