ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងទាក់ទងនិងរឿងហេតុចំនួនពីរដែលអាចកើតឡើងយ៉ាងដូច្នេះ ដោយទី១នោះគឺជារឿង ផ្ទាំងផ្សាយពាណិជ្ជកម្មល្បែងស្ថិតនៅក្រុងប៉ោយប៉ែតទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែតតែម្តង និងទី២ ត្រីពីវ៉ាន់ញ៉ា (Piranha) ដែលជាសត្វត្រីកាចសាហាវស៊ីសាច់ជាអាហារអាចនាំចូលមកប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD75dZMBCL6yF4VxViSqd2LQo5i0sGI0CAROlMCU5S5NHZvJ_OrG2hFXJK-xcMPaJuif8k8zcHMzKXvyI6XJWeBPBAh6aa1P5gxXIX4Gs1MW3EojytXgvrVngQtJ30PEmihH5GzwILMFVqKWkj9i8yPFwFnXY62U6VP3B9qGm3F7dPOM-HrSsgntqqsQ4/s1080/366923523_845732527113255_5423491875611244177_n.jpg

បន្ទាប់ពីមានប្រតិកម្មពីមហាជនយ៉ាងខ្លាំងក្លាទៅលើការផ្សព្វផ្សាយល្បែងដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មធំៗតែម្តងនៅតាមសាធារណនៅរសៀលថ្ងៃទី១៣ ខែសីហា ផ្ទាំងផ្សព្វផ្សាយល្បែងត្រូវបានរុះរើចេញហើយដែលផ្ទាំងផ្សាយពាណិជ្ជកម្មនេះស្ថិតនៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត។ ទន្ទឹមនឹងការចុះរុះរើនេះដែររដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ។ ការអនុវត្តចុះរុះរើនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

អ្វីដែលជាចង្ងល់របស់ពលរដ្ឋតើហេតុអ្វីបានជាផ្ទាំងពាណិជ្ជកម្មល្បែងនេះអាចកើតឡើងបានបើពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវ តើបានក្រុមហ៊ុនណាជាអ្នកកាន់កាប់ម្តេចហ៊ានល្មើសច្បាប់យ៉ាងនេះដោយមិនកោតខ្លាចមន្រ្តីអាជ្ញាធរ មិនញញើតជាមួយអភិបាលខេត្តបន្ទាយមានជ័យទាល់តែសោះ ខណៈមានមតិពីពលរដ្ឋផ្សេងក៏លើកឡើងដែរថា ក្នុងដែនសមត្ថកិច្ចរបស់គួរតែមានចំណាត់ការឱ្យតឹងរឹងជាងនេះបន្តិចកុំទាល់តែពលរដ្ឋស្រែកបានមានចំណាត់ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDV2QGOAWqiYzYD_L-qp_7WDE90svLm_y3RBpjYlo7JnV1QVHCIcot09Td7hhywh8SULTr4Azl__kteOzY0sQ-U2t4OXxMBKqrIRxGbLDSDsCoj7VwR2qUkTKFh93BLzMvr6RG1SyFOi2tpmAUJEkQSEEBTkTOoWdFVcu4mTt_uCvcGveezGtKRx7EBxs/s1280/366838920_845734157113092_5152676594804618789_n.jpg

ករណីទី២នេះទៀតសោតគឺទាក់ទងនិងត្រីមានឈ្មោះថា ពីវ៉ាន់ញ៉ា (Piranha) ដែលជាត្រីកាចសាហាវស៊ីសាច់ជាអាហារតែបែរជាអាចនាំចូលនិងចែកចាយនៅប្រទេសកម្ពុជាបានទៅវិញ។

ល្ងាចថ្ងៃទី១៣ ខែសីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីវ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម៉្លេះ។ ម្ចាស់អាជីវកម្មបានធ្វើ កិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីរ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmFxCMKJW1uD45g8z97HEWAD55wTeKt7nLL4F7To3mZLlDthyhz8wKoSa1PpOGx_2ong-UkIgMVBp_y_wNDd5gbwvdrvATndjGCA8ODlStImiOfOzzgHRdmjBqcspDulattUxl0FQ2KiHnrA_rbEtXef3yAiuiQULU5kXMsg1p1pgvv5CTYwxJU7eSi4/s2048/366736007_712999807539322_7042152964042107199_n.jpg
ក្នុងលិខិតនោះដែររដ្ឋបាលជលផល អំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទ ត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាននោះឡើយ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប។ ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrE543FahcQrXWDYqNrFfZgd9wn3SbJNYjwBWMj_EehjV7Tn5nizO6tFCsNZHtmoJ53ojdjGeSkvUZLaYhdem4mP_7kZRZqRqKYY-mfq8dSAFQpXMstssEc8YXchWe0WFAzK0WR81Z4K4l38PrjhN7kqtGurPNWn8sIMWCmDZTzdCw_aHWB4YcNeZe6DU/s919/%E1%9F%A2%20(10).jpg

ទោះយ៉ាងណា ពលរដ្ឋនៅតែមានចង្ងល់ដូចគ្នាតើប្រភេទត្រីខាងលើនេះអាចនាំចូលបានយ៉ាងដូច្នេះ? ក្នុងនោះពលរដ្ឋក៏បានលើកឡើងទៀតថា មានបណ្តាញសង្គមទើបអាចដឹងរឿងត្រីនេះនាំចូលមកបាន ចុះបើមិនបានដឹងតាមបណ្តាញសង្គមទេនឹងទៅជាយ៉ាងណា ចុះបើត្រីកាចសាហាវស៊ីសាច់នេះជាអាហារលែងចូលក្នុងបឹងបួរ ច្បាស់ជាបំផ្លាញធនធានធម្មជាតិជាមិនខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaoDriOZB8_EOiswcSWjvlhRg3MofTmA4DgOmmyOqNI31raSSci8Scr1RTd4RJ9s1b2qcubyFjn9RwoZYJQMniPwvqZGP960_ek7RQ4LfZlHeZd2RFE5MkaJ1t5D3DQ96YOhBwy7nlZBCjM1S0KyxaRDFVSVx0GEZiZegi7n6Qzgv3OZvdZO7okkUMRn8/s2048/366316337_712999760872660_7007734511461319646_n.jpg