ប្រទេសថៃ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំប្រទេសថៃ Chinese Embassy Bangkok បានចុះផ្សាយអត្ថបទមួយ ដែលជាការឆ្លើយតបសំណួររបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសថៃ ករណីជនជាតិថៃបារម្ភពីជនជាតិចិនបើកហាង និងដណ្តើមការងារពួកគេ ។China Town

សំណួរ ៖ កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញនៅប្រទេសថៃចុះផ្សាយថា មានអ្នកជំនួញ និងមគ្គុទ្ទេសក៍ចិនបានចូលមកធ្វើការនៅប្រទេសថៃ ហើយពួកគេបានដណ្តើមការងារជនជាតិថៃ ។ ហេតុនេះ អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលថៃត្រួតពិនិត្យ និងបិទហាងលក់ទំនិញខុសច្បាប់របស់ចិន ហើយស្ថានទូតចិនយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះ ?25 Things to eat at Bangkok's Chinatown night food street from 6pm to 1am

ចម្លើយ ៖ ប្រទេសចិន និងថៃ មានទំនាក់ទំនងមិត្តភាពជាមួយគ្នាលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងរឹងមាំ ។ ប្រទេសចិន គឺជាទីផ្សារនាំចេញចម្បងរបស់ថៃ ចិនជាប្រទេសដែលថៃបានវិនិយោគច្រើន ហើយចិនក៏ជាប្រភពភ្ញៀវទេសចរដ៏ច្រើនសម្រាប់ថៃផងដែរ ។ ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងការទៅមករកគ្នារវាងប្រទេសទាំងពីរបានរួមចំណែកបង្កើតផលប្រយោជន៍ដល់ចិន និងថៃ ហើយវាក៏ជាប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងជាក្តីសុខសានរបស់ពលរដ្ឋប្រទេសទាំងពីរ ។9 Best Restaurants in Bangkok Chinatown - Where to Eat Around Bangkok  Chinatown and Yaowarat Road – Go Guides

នាពេលកន្លងមក ស្ថានទូតចិនបានតាមដានមតិរិះគន់នានានៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ថៃ ហើយយើងយល់ឃើញថា គួរតែសម្លឹងមើលបញ្ហាជាក់លាក់ដែលកើតឡើងដោយសារជនជាតិចិនមួយចំនួន និងក្នុងលក្ខណៈអព្យាក្រឹតយ៉ាងសមហេតុផល ហើយមិនគួរយកការប្រព្រឹត្តរបស់មនុស្សខ្លះមកវាយតម្លៃលើជនជាតិចិន និងក្រុមហ៊ុនចិនទាំងអស់នៅប្រទេសថៃនោះទេ ។9 Best Restaurants in Bangkok Chinatown - Where to Eat Around Bangkok  Chinatown and Yaowarat Road - Go Guides

អ្វីគួរប្រុងប្រយ័ត្ន គឺមានក្រុមខ្លះនៅខាងក្រៅមានចេតនាមិនល្អ ដោយព្យាយាមប្រើប្រាស់ប្រព័ន្ធអ៊ីនធើរណេតញុះញ៉ង់ និងបំផុសព័ត៌មានជាបន្តបន្ទាប់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ បំផ្លាញមុខមាត់ចិន និងបំផ្លាញកិច្ចសហការរវាងប្រទេសចិន និងថៃ ។ ហេតុនេះ ប្រទេសចិននឹងប្រឆាំងដាច់ខាត ហើយចិននឹងធ្វើការជាមួយគ្រប់ផ្នែកទាំងអស់របស់ថៃ ដើម្បីរក្សាបាននូវការអភិវឌ្ឍល្អរវាងទំនាក់ទំនងប្រទេសទាំងពីរ ៕ ប្រភព ៖ sanook